គយប្រមូលពន្ធបានជាង ៤លានដុល្លារ ពីរថយន្តជាងពីរពាន់គ្រឿង ក្នុងរយៈពេល១៨ថ្ងៃខែនេះ

2022/07/20 01:27:12 pm        559

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ បានប្រមូលពន្ធ និងអាករលើរថយន្តចង្កូតឆ្វេង និងចង្កូតស្ដាំ​គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត បានប្រមាណ ៤.៣៥លានដុល្លារ ពីរថយន្តអត់ពន្ធជាង ២ពាន់គ្រឿង ដោយគិតចាប់ពីថ្ងៃទី ១-១៨ កក្កដា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បញ្ជាក់ថា ក្នុង​ចំណោមពីរថយន្តអត់ពន្ធជាង ២ពាន់គ្រឿងនេះ មាន​រថយន្តចង្កូតស្តាំសរុបចំនួន ២,០៦០គ្រឿងបានមកចុះបញ្ជី ក្នុងនោះរថយន្តបានបង់ពន្ធអាកររួចរាល់ មានចំនួន ១,០២៩គ្រឿង រីឯរថយន្តមិនទាន់បានបង់ពន្ធអាករ មានចំនួន ១,០៣១គ្រឿង។ ចំណែករថយន្តចង្កូតឆ្វេង ដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធអាករ ដោយមិន​រង​ពិន័យមានចំនួនត្រឹមតែ ១៥ គ្រឿងប៉ុណ្ណោះ។

ក្នុងរយៈពេលជិត១០ខែមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ប្រមូលពន្ធអាករ បាន​ប្រមាណ​ជាង ៧៦លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូល​ទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗជាង ៩ពាន់គ្រឿង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់​ក្នុងប្រទេសដែលនៅសេសសល់ទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធ និងអាករ ឬស្នើសុំ​ចុះបញ្ជីជា​រថយន្ត​ចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២, បើមិនដូច្នេះទេ មន្ត្រីគយ និងរដ្ឋាករ នឹងចុះបង្ក្រាបរឹបអូស ដោយអនុវត្តស្របតាមច្បាប់ និង​បទប្បញ្ញត្តិ​ជាធរមាន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងខាងលើនេះ គឺអនុលោមតាមប្រសាសន៍ និងការ​សម្រេចដ៏ខ្ពង់ខ្ពស់​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត និងការអនុញ្ញាតឱ្យបន្តប្រមូលពន្ធ និងអាករលើរថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់​ក្នុង​ប្រទេស​ដែលនៅសេសសល់ ហើយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកំពុង​ចាត់ចែង​អនុវត្តការងារយ៉ាងសកម្ម៕

អត្ថបទដែលទាក់ទង

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
2025/07/14 07:07:35 pm        1
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
2025/07/14 06:16:59 pm        1
លោកសាស្រ្តាចារ្យរង លូ លីឃាង អញ្ជើញសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង
2025/07/14 06:10:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ

2025/07/14 08:42:52 pm
​មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
2025/07/14 08:33:24 pm
​ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
2025/07/14 08:18:28 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
2025/07/14 08:17:27 pm
​អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
2025/07/14 07:28:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/14 01:47:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/14 01:26:35 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am