រាជរដ្ឋាភិបាលចាត់ទុក ស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ

2022/07/20 09:05:33 pm        701

ឧត្តរមានជ័យ៖ មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានបើកកិច្ចប្រជុំបណ្តាញការងារយេនឌ័រ​ថ្នាក់ខេត្តប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីចែករំលែកនូវព័ត៌មាន និងបទ​ពិសោធន៍​លើការអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាព​អង់អាច​ដល់ស្ត្រី របស់អង្គភាព មន្ទីរវិស័យ ​អង្គការដៃគូពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីលើក​ជា​អនុសាសន៍​ល្អៗសម្រាប់គាំទ្រ​បន្តនៅថ្នាក់ក្រោមជាតិ។

លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ ​បានលើកឡើងថា គោលបំណងនៃ​កិច្ចប្រជុំនេះ គឺ​ដើម្បីរំលេចពីតម្លៃនៃសន្តិភាព​និងការបញ្ជ្រាប​យេនឌ័រដល់ថ្នាក់ក្រោមជាតិ ដែល​រាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័ននានា ​ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ក្នុងការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ក៏ដូចជាសុខមាលភាពផងដែរ។

ក្នុងឱកាសនោះ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្ដរមានជ័យ លើកឡើងថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវគោលដៅជាយុទ្ធសាស្ត្រយ៉ាងច្បាស់ពីសារៈសំខាន់នៃការលើកកម្ពស់សមភាពយេនឌ័រ ដូចបាន​កំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាល ទី១ ទី២ ទី៣ និងទី៤ ដែលបានចាត់ទុកថា “ស្រ្តីគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ” ក្នុងន័យនេះ រាជរដ្ឋាភិបាល កំពុង យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់​សមភាពយេនឌ័រ និង​បង្កើនភាព​អង់អាច​ដល់ស្ត្រី។

លោកជំទាវ អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើរដល់ស្ថាប័ន និងអង្គការដៃគូរអភិវឌ្ឍពាក់ព័ន្ធនានា រួមទាំង​អាជ្ញាធរមូលដ្ឋានទាំងអស់ ​ត្រូវយកចិត្តទុកដាក់សហការណ៍គាំទ្រជំរុញ ការអនុវត្តការងារ​បញ្ជ្រាប​យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ​តាមវិស័យនឹងរូបភាពផ្សេងៗ ក្នុងអង្គភាពរបស់ខ្លួន អោយកាន់​តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតផងដែរ៕ អត្ថបទ៖ សារិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm