មៀនប៉ៃលិនរបស់កម្ពុជា នឹងនាំចេញទៅទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ

2022/07/20 09:20:34 pm        781

ភ្នំពេញ៖ មន្រ្តីជំនាញ រំពឹងថា មៀនប៉ៃលិនស្រស់របស់កម្ពុជា នឹងនាំចេញទៅទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗ ដ៏ខ្លីខាងមុខនេះ ខណៈក្រុមហ៊ុននាំចេញក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត បានចុះកុងត្រាលើតម្លៃបញ្ជាទិញមៀន ជាមួយសហគមន៍មៀនប៉ៃលិនទាំង ៤ ខេត្ត​ រួមមាន៖ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅអង្គភាពអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះថា ជុំវិញកសិកផលមៀនប៉ៃលិន អគ្គ​នាយករដ្ឋបាលគយចិន បានធ្វើការសន្និដ្ឋានហើយថា ផ្លែមៀនប៉ៃលិនរបស់កម្ពុជា មានគុណភាព​ល្អជាងគេ ​នៅក្នុងអាស៊ីអាគ្នេយ៍, ចំណែកពាក់ព័ន្ធទៅនឹងសមាសភាពចង្រៃ តាមការពិនិត្យ​​អនាម័យ គឺមិនមានសមាសភាពចង្រៃលើមៀនប៉ៃលិនផងដែរ ក្នុងនោះសម្រាប់ការវាយតម្លៃនៅតាមចម្ការវិញ កម្ពុជាមានការដាំដុះល្អ រៀបជាជួរបានស្អាត និងអនុវត្តតាមស្តង់ដារបានត្រឹមត្រូវផងដែរ។

ឯកឧត្តម លើកឡើងបន្តថា តាមរយៈនៃការវាយតម្លៃរបស់ក្រុមមន្រ្តីជំនាញចិនរួមជាមួយ​មន្រ្តីជំនាញ​របស់កម្ពុជាខាងលើ ​និងការវាយតម្លៃដំណាក់កាលចុងក្រោយ​ គឺបានបង្ហាញនូវលទ្ធផលជាផ្លែផ្កា ដោយ​ឯកឧត្តម រំពឹងថា ផ្លែមៀនស្រស់របស់កម្ពុជា ​នឹងអាចនាំចេញទៅកាន់ទីផ្សារចិន​ដ៏ឆាប់ៗ​ខាងមុខនេះ។

ចំណែកលោក ស្រេង ស្រៀង ប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន ថ្លែងថា ប្រជាកសិករ​នៅក្រៅ និងក្នុងសហគមន៍​ បានយកចិត្តទុកដាក់ខ្ពស់នៅលើការដាំដុះ ដែលបច្ចុប្បន្នកសិករ​ទាំង​នោះកំពុងអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ និង​អង្គការ​ដៃគូ​ផ្សេងៗទៀត​ លើគម្រោងការដាំដុះកសិកម្មល្អ ឲ្យក្លាយជាដំណាំមានសក្តានុពល​មួយទៀត​របស់​កម្ពុជា ដើម្បីជម្រុញការនាំចេញផ្លែមៀនប៉ៃលិននេះប្រកបដោយសត្តានុពលខ្ពស់។

ក្រសួងពាណិជ្ជកម្ម​ បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធីប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិន ​ទាំង ៤ ខេត្ត រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង ​បន្ទាយមានជ័យ ​និងពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែកក្កដា។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បញ្ជាក់ថា ​តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នានេះ​ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផតអិចផត បានចុះកិច្ចសន្យាទិញមៀនប៉ៃលិន ជាមួយ​សហគមន៍​មៀន​ប៉ៃលិន ​នៅក្នុងតម្លៃជាក់​លាក់​ពីចាប់ពី ៣ ៣០០ ទៅ ៤ ៥០០រៀល/គក្រ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm