ប្រាក់ឈ្នួលអប្បរមា សម្រាប់វិស័យកាត់ដេរ និងវាយនភណ្ឌ រំពឹងកើនដល់ជាង ២០០ដុល្លារ

2022/07/20 09:28:47 pm        743

ភ្នំពេញ៖ កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា ចង់ឃើញការតម្លើងប្រាក់ឈ្នួលកើនឡើង​បន្ថែមទៀត ប្រមាណជាង ២០០ដុល្លារ ដើម្បីឲ្យសមាមាត្រទៅនឹងការចំណាយប្រចាំថ្ងៃក្នុងការ​រស់នៅ និងសេដ្ឋកិច្ចបច្ចុប្បន្ន ខណៈការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ បានឈាន​មកដល់ចាប់ពីខែកក្កដានេះតទៅ។

ជួបសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ កម្មការនី ឆ ហុងមួយ និងកម្មករ សាំង សុធា បច្ចុប្បន្នបម្រើការងារក្នុងរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅ​តំបន់វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​បាននិយាយថា ប្រាក់ឈ្នួលត្រូវបាន​ដំឡើង​ជាបន្តបន្ទាប់រហូត ១៩៤ដុល្លារ ក្នុង១ខែៗ ​ប៉ុន្តែការចំណាយក៏កើនដូចគ្នា ​ដូចជាថ្លៃបន្ទប់ជួល និងថ្លៃអាហារហូបចុកជាដើម។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា ​(GMAC) បាន​លើក​ឡើងថា ការចចារប្រាក់ឈ្នួល​អប្បបរមា ​ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៧ ដែលមាន​លក្ខណៈវិទ្យាសាស្រ្ត​ជាក់ស្តែង ​និងត្រូវពឹងផ្អែកលើតួលេខផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីយកមកធ្វើជាមូលដ្ឋាន។

លោកបន្ថែមថា ចំពោះមុខ សូមឲ្យកម្មករនិយោជិត​ទាំងអស់ ព្យាយាមសហការជាមួយភាគី​និយោជក ​ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាពការងារ ព្រោះ ​មានតែផលិតភាពការងារទេ ដែលជួយ​ធ្វើឲ្យកម្រិតប្រាក់ចំណូលរបស់សហគ្រាស រោងចក្រកើនឡើង។

ឯកឧត្តម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានបញ្ជាក់ថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ ​នៅខែកក្កដានេះ​ ជាការចាប់ផ្តើមពិភាក្សា ជា​លក្ខណៈផ្ទៃ​ក្នុង​របស់ភាគីនីមួយៗ ​ហើយនៅខែសីហា ​ជាការចាប់ផ្តើមពិភាក្សា ​ជាលក្ខណៈទ្វេភាគី​ និងត្រីភាគី។ នៅខែកញ្ញា ក្រសួងនឹងបើកកិច្ចប្រជុំរួម ​ដើម្បីសម្រេច និងបញ្ចប់ផ្លូវការ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm