បាល់ទាត់៖ ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បានសំរេចហើយក្នុងការនាំយកខ្សែការពារហូឡង់ Matthijs de Ligt ពីក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ ៧៧ លានអឺរ៉ូ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានផ្ទេរមកកាន់ Juventus កាលពីឆ្នាំ ២០១៩ បន្ទាប់ពីជួយ Ajax ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។
យ៉ាងណាក្តីការទៅដល់ទីក្រុង Turin កីឡាករវ័យក្មេងរូបនេះតែងតែស្ថិតនៅពីក្រោមជម្រើសរបស់ខ្សែការពារជើងចាស់ទាំងពីរ Giorgio Chiellini និង Leonardo Bonucci។ Matthijs de Ligt បានបង្ហាញខ្លួនសរុប ១១៧ ប្រកួតក្នុងរយៈពេល ៣ រដូវកាលកាលពីជាមួយ Juventus ឈ្នះពាន Italia Serie A និង Coppa Italia។ Matthijs de Ligt បានក្លាយជាកីឡាករហូឡង់ទី ២ ដែលផ្លាស់មកកាន់ Bayern Munich ក្នុងរដូវក្តៅនេះបន្ទាប់ពី Ryan Gravenberch៕
អត្ថបទ៖នាង សុភាវុធ