ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ បានក្រើនរំលឹកដល់មន្រ្តីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងខេត្តត្រូវបន្តនាំគ្នាបង្កើនការដាំកូនឈើឡើងវិញ នៅតាមទីតាំងដីដែលមានការរេចរឹលដើម្បីជាប្រយោជន៍ផ្តល់ជាម្លប់ និងជាជម្រកដល់សត្វព្រៃរស់នៅគ្រប់ប្រភេទផងដែរ។
ក្នុងពិធីបុណ្យរុក្ខទិវានា នៅថ្ងៃទី២០ ខែកក្កដានេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបន្តថា ប្រសិនបើយើងគ្រប់រូបខិតខំបន្តយកចិត្តទុកដាក់និងការពារព្រៃឈើដែលមានស្រាប់រួមទាំងមច្ឆាជាតិ វានឹងផ្តល់ផលឱ្យយើងវិញយ៉ាងល្អប្រសើរប្រកបដោយការទាកទាញមានបរិស្ថានល្អ តែបើយើងនៅតែបន្តធ្វើការលបលួចការកាប់បំផ្លាញវិញនោះវាកាន់តែហិនហោចអស់ពីមួយថ្ងៃ ទៅមួយថ្ងៃ រីឯមច្ឆាជាតិវិញក៏ដូចគ្នាដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ែន កុសល្យ បានណែនាំមិនឱ្យមានការនេសាទត្រីនៅពេលរដូវត្រីពងនោះឡើយ វានាំឲ្យដាច់ពូជត្រី ទៅថ្ងៃខាងមុខ។ កត្តាទាំងអស់នេះហើយ គប្បីយើងត្រូវរួមសាមក្គីគ្នា ក្នុងការថែរក្សាអភិរក្សសម្បត្តិព្រៃឈើ ក៏ដូចជាហ្វូងមច្ឆាជាតិដែលមានស្រាប់ឲ្យបានគង់វង្សមិនត្រូវមានការកាប់បំផ្លាញ ឬក៏លបលួចធ្វើការនេសាទដោយខុសច្បាប់នោះឡើយ៕ អត្ថបទ៖ សារិទ្ធិ





