ទូតរុស្សីប្រចាំកម្ពុជា កោតសរសើរការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន

2022/07/20 10:39:43 pm        769

ភ្នំពេញ៖ ស្ថានទូតរុស្សីប្រចាំកម្ពុជា បានកោតសរសើរចំពោះការបំពេញតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងការរៀបចំព្រឹត្តិការណ៍នៃកិច្ចប្រជុំសំខាន់នានា ក្នុងនាមជាម្ចាស់ផ្ទះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំដោយស្ថានទូតរុស្សីប្រចាំកម្ពុជាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ លោក រ៉ាហ្វាល់អ៊ែល អាន់រ៉ាហ្គាវ អនុព័ន្ធ​ព័ត៌មាន​នៃស្ថានទូតរុស្សី បានឲ្យដឹងថា បន្ទាប់ពីកម្ពុជា បានទទួលភារៈ ធ្វើជាប្រធាន​អាស៊ាន​ឆ្នាំ២០២២ សកម្មភាពនៃការដឹកនាំកិច្ចប្រជុំសំខាន់ៗ និងបំពេញតួនាទីរបស់កម្ពុជា​បាន​អនុវត្តជាបន្តបន្ទាប់ ។

ក្នុងនោះ លោក បន្តថា ជាមួយនឹងការត្រៀមរៀបចំកិច្ចប្រជុំរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​នាពេលកន្លងទៅ មានលទ្ធផលល្អប្រសើរ​ដោយសារមាន​ការចូលរួមពី​បណ្តា​ជា​សមាជិករបស់អាស៊ាន។

លោក រ៉ាហ្វាល់អ៊ែល អាន់រ៉ាហ្គាវ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនានា​របស់កម្ពុជាជាប្រធាន​ដឹកនាំ​អាស៊ាន ឬកិច្ចប្រជុំដៃគូពាក់ព័ន្ធនានា គឺភាគីរុស្សីត្រៀមនឹងចូលរួមតាមការរៀបចំ និងការស្នើរបស់​កម្ពុជា។

ជាមួយគ្នានេះ​ លោក បានកោតសរសើរអំពីការបំពេញតួនាទីរបស់កម្ពុជាក្នុងនាម​ជាប្រធានអាស៊ាន ដែលបានធ្វើឲ្យមានផ្លៃផ្កា ​និងភាពល្អប្រសើរសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន។

លោក បានបន្ថែមថា ​រុស្សីប្តេជ្ញាប្រកាន់យកទំនាក់ទំនង​ទ្វេភាគីជាប្រវត្តិសាស្រ្ត ​និងយូរអង្វែង​ជាមួយ​កម្ពុជា ដើម្បីជំរុញឲ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ បានរួមចំណែកពង្រឹងកិច្ច​សហប្រតិបត្តិរវាង​ប្រទេសទាំងពីរ រួមទាំងអភិវឌ្ឍប្រទេសកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        49
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm