ភ្នាក់ងារភីសខ័ររបស់អាមេរិកនឹងបើកវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តក្នុងខេត្តតាកែវ

2022/07/20 11:30:39 pm        407

តាកែវ៖ នាយកភ្នាក់ងារភីសខ័រសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ម៉ៃខល ហឺរីងតុន បានប្រាប់អភិបាលខេត្តតាកែវថា ភ្នាក់ងារភីសខ័រប្រចាំនៅប្រទេសកម្ពុជា មានគម្រោងរៀបចំបើកវគ្គបណ្តុះបណ្តាលដល់អ្នកស័គ្រ្មចិត្តក្រុមទី១៤ ចំនួន៣០នាក់ ដែលជាជនជនអាមេរិកាំង រយៈពេល១០សប្តាហ៍នៅស្រុកបាទី ខេត្តតាកែវ។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា នៅព្រឹកថ្ងៃ ទី២០ ខែកក្កដា នេះ ដើម្បីស្នើសុំការគាំទ្រកិច្ចសហប្រតិបត្តិការកម្មវិធី​បណ្តុះបណ្តាល​អ្នកស្ម័គ្រចិត្ត​ក្រុមទី១៤ លោកនាយកភ្នាក់ងារភីសខ័រ ​បានបញ្ជាក់ថា ​ដោយមើលឃើញថា ខេត្តតាកែវ គឺជាខេត្តដែលមានវប្បធម៌ អរិយធម៌ចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ជាពិសេសគឺប្រជាជននៅខេត្តមួយនេះ​ មានភាពរួសរាយរាក់ទាក់ ​មានស្នាមញញឹមច្រើន និង​មានសីលធម៌ផងដែរ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ដល់អ្នកស័គ្រ្មចិត្តជនជាតិអាមេរិកនូវ​ចំណេះ​ដឹង​ជាមូលដ្ឋានលើភាសាខ្មែរ វប្បធម៌ ការរក្សាសុខភាព សន្តិសុខ ​សុវត្ថិភាពផ្ទាល់ខ្លួន ស្ថានភាព​អប់រំនៅប្រទេសកម្ពុជា ​និងវិធីសាស្រ្តបង្រៀនភាសាអង់គ្លេស ដោយចាប់ផ្តើមចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់នាយកទីភ្នាក់ងារភីសខ័រប្រចាំកម្ពុជា ឯកឧត្តម អ៊ូច ភា អភិ បាលខេត្តតាកែវ បានសម្តែងនូវការសប្បាយរីករាយ និងស្វាគមន៍ចំពោះក្រុមការងាររបស់​ភ្នាក់ងារ​ភីសខ័រ​ប្រចាំនៅកម្ពុជា ​ដែលបានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់អ្នកស័គ្រ្មចិត្តក្រុមទី១៤ ចំនួន៣០នាក់ ​មកសិក្សាស្វែងយល់អំពីភាសាខ្មែរ វប្បធម៌ ​ក៏ដូចជាស្ថានភាពអប់រំនៅស្រុកបាទី ខេត្តតាកែវ ។

ក្នុងនាមរដ្ឋបាលខេត្ត រដ្ឋបាលស្រុកបាទី ​ក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងអ្នកពាក់ព័ន្ធ​ដទៃទៀត ​ឯកឧត្តមអភិបាលខេត្តតាកែវ ​បានលើកឡើងថា នឹងខិតខំប្រឹងប្រែងសហការ​ជួយ​សម្របសម្រួល ធ្វើយ៉ាងណាឱ្យដំណើរការនៃការបើកវគ្គបណ្តុះ​បណ្តាលនេះ ដំណើរការ​ទៅ​ដោយរលូន និងធានាបាននូវសន្តិសុខសុវត្ថិភាព ​ការស្នាក់នៅដល់អ្នកស័គ្រ្មចិត្តទាំង ៣០នាក់​នេះប្រកបដោយភាពជឿជាក់៕អត្ថបទ៖ គុជ វិភាគ





អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm