តៃវ៉ាន់ ៖ នៅថ្ងៃពុធនេះ អនុប្រធានសភាអឺរ៉ុបលោកស្រី នីកូឡា បៀ (Nicola Beer) បានជួបជាមួយប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen)និងបានអំពាវនាវឲ្យចិនបើកកិច្ចសន្ទនាដោយគោរពគ្នាទៅវិញទៅមក ជាមួយកោះប្រកាសគ្រប់គ្រងរដ្ឋបាលដោយខ្លួនឯងមួយនេះ ជាហេតុធ្វើឲ្យទីក្រុងប៉េកាំងពុំសប្បាយចិត្តជាខ្លាំង ។លោក ស្រី នីកូឡា បានធ្វើការសង្កត់ធ្ងន់ពីសារសំខាន់របស់កោះតៃវ៉ាន់ លើឆាកសកលលោក ។ លោកស្រី ក៏បានអំពាវនាវឲ្យកោះតៃវ៉ាន់ ទទួលបានការអនុញ្ញាតឲ្យចូលរួមសន្និបាតសុខភាពពិភពលោក ហើយអឺរ៉ុបគួរធ្វើឲ្យល្អប្រសើរឡើងការតំណាងរបស់ខ្លួននៅក្នុងទីក្រុងតៃប៉ិ ៕

