ការតវ៉ា​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​កូឡុំបូបន្ទាប់ពី​លោក Ranil Wickremesinghe ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​

2022/07/21 04:46:27 pm        578

​ស្រីលង្កា៖ ការតវ៉ា​បាន​ផ្ទុះឡើង​នៅក្នុង​រដ្ឋធានី​កូឡុំបូ​របស់​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃ​ពុធ​ភ្លាមៗ ​បន្ទាប់ពី​សមាជិក​សភា​​បាន​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធានាធិបតី​ស្តីទី​លោក Ranil Wickremesinghe ជា​ប្រធានាធិបតី​ថ្មី​។

លោក​ទទួល​បាន​សំឡេង​គាំទ្រ ​134សំឡេង​នៅ​ក្នុង​សមាជិកសភា​ទាំងអស់​ដែល​មាន​ចំនួន 225 ក្នុង​សភាព​ស្រីលង្កា​។​ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​វិលត្រឡប់​ទៅ​តវ៉ា​នៅ​តាម​ដងផ្លូវ​នានា​នៃ​រដ្ឋធានី​របស់​ស្រីលង្កា និង​បាន​និយាយ​ថា ​ពួកគេ​នឹង​បន្ត​ការ​តវ៉ា​រយៈពេល​ជាច្រើន​សប្ដាហ៍​។ ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​តំបន់ GotaGoGama ក្នុង​រដ្ឋធានី Colombo កាលពី​ថ្ងៃ​ពុធ ជាទី​ដែល​ពួកគេ​បាន​អបអរ​សាទរ​ការលាលែង​ពី​តំណែង ​ជា​ប្រធានាធិបតី​របស់​លោក ​Gotabaya Rajapaksa​។ ​មេដឹកនាំ​ការ​តវ៉ា​បាន​ប្តេជ្ញា​ថា​នឹង​មិន​ទទួលយក​លោក Wickremesinghe ជា​ប្រធានាធិបតី​ឡើយ ដោយ​បាន​ច្រានចោល​ថា ​លោក​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ពេក​របស់​អតីត​ប្រធានាធិបតី​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​លោក Gotabaya Rajapaksa ដែល​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ ដែល​កំពុង​គ្រប​ដណ្តប់​ប្រទេស​ស្រីលង្កា​។

​លោក Wickremesinghe ជំនួស​តំណែង​លោក Gotabaya Rajapaksa ជា​សម្ព័ន្ធមិត្ត​នយោបាយ​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​សប្តាហ៍​មុន មុនពេល​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ចំពោះមុខ​ការ​តវ៉ា​ទូទាំង​ប្រទេស​ ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​រយៈពេល​ជាច្រើន​ខែ ដែល​បាន​ធ្វើឱ្យ​ប្រជាជន​ស្រីលង្កា​ជាច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក ឬ​ទិញ​សម្ភារៈ​ចាំបាច់​ជា​មូលដ្ឋានដូចជា​អាហារ និង​ប្រេង​ឥន្ធនៈ​។​ ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី ​ក្នុង​ទីក្រុង​កូឡុំបូ​កាលពី​រសៀល​ថ្ងៃ​ពុធ​ដោយ​ស្រែក​ពាក្យ​បដិសេធ​ថា "​ចេញទៅ Ranil ចេញទៅ​!"​។

​លោក​ Wickremesinghe ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​សមាជិក​សភា​ នៅ​ក្នុង​ដំណើរការ​មួយ​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ប្រទេស​ស្រីលង្កា ​ទទួល​រយៈ​ពេល​ដែល​នៅសល់​នៃ​អាណត្តិ​របស់​ប្រធានាធិបតី Rajapaksa រហូតដល់​ឆ្នាំ​២០២៤​។ ​លោក​បាន​ធ្វើជា​នាយក​រដ្ឋមន្ត្រី​ចំនួន 6ដង ប៉ុន្តែ​មិនដែល​ធ្វើជា​ប្រធានាធិបតី​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1094
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        539
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm