ទីភ្នាក់ងារ​ប្រឆាំង​ដូ​ប៉ា​កម្ពុជា​បើក​វគ្គ​បំប៉ន​មន្ត្រី​ត្រួតពិនិត្យ​ដូ​ប៉ា​ត្រៀម​ស៊ី​ហ្គេម ២០២៣

2022/07/21 06:04:49 pm        416

​ស៊ីហ្គេម៖ ទីភ្នាក់ងារ​ប្រឆាំង​ដូ​ប៉ា​កម្ពុជាបាន​សហការ​ ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សមេ្តច​ពិជ័យ​សេនា ទៀ បាញ់ រៀបចំ​សិក្ខាសាលា​ស្ដីពី “​ការ​បំប៉ន​សមត្ថភាព​មន្ត្រី​ត្រួតពិនិត្យ ដូ​ប៉ា​" ដើម្បី​ពង្រឹងសមត្ថភាព​មន្ដ្រី​ជំនាញ​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក អ៊ិត ឡេង ប្រធាន​ទីភ្នាក់ងារ​ប្រឆាំង​ដូ​ប៉ា​កម្ពុជាបាន​បញ្ជាក់ថា សិក្ខាសាលា​នេះមាន​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែកក្កដា ដោយមាន​សិក្ខា​សា​កាម​ជា​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ពិជ័យ​សេនា​ចំនួន ៧០​នាក់ សម្រាប់​វគ្គ​ទី​១ ខណៈ​នឹងមាន​សិក្ខាកាម ៧០​នាក់​ទៀតចូលរួម​វគ្គ​ទី​២ នាពេល​ឆាប់ៗ​ខាងមុខ។​ ​លោក​បាន​បញ្ជាក់ថា វគ្គ​នេះពិត​ជាមាន​សារៈសំខាន់ដើម្បី​ពង្រឹងសមត្ថភាព​មន្ដ្រី​ជំនាញ ពិសេស​មន្ដ្រី​ត្រួតពិនិត្យ​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា ឬ​ដូ​ប៉ាឲ្យ​មាន​ភាពច្បាស់លាស់ ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុង​ការយក​សំណាក​អត្ត​ព​លិ​ក​រាប់ពាន់នាក់ ដែល​នឹង​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​​

​សម្រាប់​ពិធី​បើក​សិក្ខាសាលា​នេះក៏មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ។ ចំពោះ​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នេះគឺមាន​លោក ​ព្រំ វណ្ណា​រឿន អ្នកស្រី លឿង សុ​ផា​ណា​រ៉េត និង​លោក អន វីរ​វុ​ឌ្ឍ​ន៍ ដែល​នឹងត្រូវ​សិក្សា​លម្អិត​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ដូ​ប៉ា របៀប​ធ្វើតេស្ដ និង​ការកំណត់​យក​សំណាក​អត្ត​ព​លិ​ក​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm