លក់ De Ligt បាន ៦៥​លាន​អឺរ៉ូ​ភ្លាម Juventus ទិញ​បាន​ខ្សែ​ការពារ​ប្រេ​ស៊ី​ល Gleison Bremer ពី Torino ៤១លាន​អឺរ៉ូ​

2022/07/21 06:39:27 pm        76

​បាល់ទាត់៖ ​ក្រុម​សេះបង្កង់ Juventus បានសំរេច​ក្នុងការ​នាំយក​ខ្សែការពារ​កណ្តាល​សញ្ជាតិ​ប្រេ​ស៊ី​ល Gleison Bremer ពី​ក្លិប​រួម​ទីក្រុង Turin, Torino ក្នុងតម្លៃ ៤១លាន​អឺរ៉ូ​។ ​​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៥ ឆ្នាំ​ជាមួយ Juventus និង​ចូលមក​ជំនួស​តំណែង​ខ្សែការពារ​ហូ​ឡង់ Matthijs de Ligt ដែល​ចាកចេញ​ទៅកាន់ Bayern Munich ក្នុងតម្លៃ ៦៥.៥ លាន​អឺរ៉ូ​ថ្មីៗ​នេះ​។

​​Gleison Bremer ជា​សមាជិក​របស់ Torino តាំងពី​ឆ្នាំ ២០១៨ ដោយ​ផ្ទេរ​ពី​ក្លិប​ប្រេ​ស៊ី​ល Atletico Mineiro និង​បាន​បង្ហាញខ្លួន​តាំងពី​ឆ្នាំ ២០១៨ មកដល់ពេលនេះ​បាន ១១០ ប្រកួត​នៅ Torino​។ ​​រដូវ​កាល​មុន Bremer ចាប់ផ្តើម ១១ នាក់​ដំបូង ៣៣ លើក​ក្នុងចំណោម ៣៨ ប្រកួត​ក្នុង​លី​គ និង​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ខ្សែការពារ​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល​នៃ​ក្របខណ្ឌ​អ៊ីតាលី Serie A ផងដែរ​។ ​​Juventus ត្រូវមាន​ការប្រកួត​មិត្តភាព​មួយ​ទល់នឹង Guadalajara នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ មុនពេល​ជួប Barcelona នៅ​ថ្ងៃទី ២៧ ខែកក្កដា និង​ជួប Real Madrid ថ្ងៃទី ៣១ ខែកក្កដា​ដដែល ជួប​ជាមួយ Ateltico Madrid ថ្ងៃទី ៨ ខែសីហា មុនពេល​បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី ១៦ ខែសីហា​ជួប​ជាមួយ Sassuolo៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm