ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​និយាយ​ថា គ្មាន​ភស្តុតាង​បញ្ជាក់​ថា លោក Putin មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ​

2022/07/21 06:59:51 pm        467

​សហរដ្ឋអាមេរិក៖ ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក CIA បាន​និយាយ​ថា គ្មាន​ការ​ស៊ើបការណ៍​ណា​មួយ​ដែល​បង្ហាញ​ថា​ លោក Vladimir Putin មាន​ស្ថាន​ភាព​មិន​ស្ថិតស្ថេរ ឬ​មាន​សុខភាព​មិនល្អ​នោះ​ទេ​។ ​មានការ​រំពឹង​ទុក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​មិន​អាច​បញ្ជាក់​បាន​កាន់តែ​ច្រើន​ឡើង​ដែល​ថា ​លោក Putin វ័យ ៧០​ឆ្នាំ​នៅ​ឆ្នាំនេះ​អាច​នឹង​មាន​សុខភាព​មិនល្អ អាច​ជា​ជំងឺ​មហារីក​។

​ប៉ុន្តែ​លោក Williams Burns បាន​និយាយ​ថា ​មិន​មាន​ភស្តុតាង​ណាមួយ​បង្ហាញ​ពី​រឿង​នេះ​ទេ ដោយ​និយាយ​លេង​ថា ​លោក​ទំនងជា "​មាន​សុខ​ភាព​ល្អ​ពេក​ទេ​ដឹង​"។ ​ការ​អត្ថាធិប្បាយ​របស់​លោក​បាន​កើតឡើង​ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​បន្ថែម​ទៀត​។ ​កាលពី​ថ្ង​ពុធ​សប្ដាហ៍​នេះ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយថា ការដាក់​គោលដៅ​របស់​យោធា​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន លែង​មាន​កំណត់​ត្រឹមតែ​នៅ​តំបន់​ខាងកើត​ទៀតហើយ ដោយ​បង្កប់​ន័យ​ថា យុទ្ធសាស្ត្រ​របស់​ទីក្រុង Moscow បាន​ផ្លាស់ប្តូរ បន្ទាប់ពី​លោក​ខាង​លិច​បាន​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​ជា​បន្តបន្ទាប់​។​

​លោក Lavrov ក៏បាន​ព្រមាន​លោក​ខាង​លិច​ផង​ដែរ​ថា រុស្ស៊ី​នឹង​ពង្រីក​គោលបំណង​របស់​ខ្លួន​ប​ន្ថែ​ម​ទៀត ប្រសិនបើ​សម្ព័ន្ធ​យោធា​ណា​តូប​ន្ត​ផ្គត់ផ្គង់​សព្វាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុយ​ក្រែ​ន​។ ​លោក​ខាង​លិច​បាន​បញ្ជូន​គ្រឿង​សព្វាវុធ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​រួចហើយ​។ ក្រុង Kyiv បាន​និយាយ​ថា អាវុធ​ទាំងនោះ​បាន​ផ្ដល់​ក្ដី​សង្ឃឹម​នៅ​សមរភូមិ ខណៈ​ជំរុញ​ឱ្យ​បញ្ជូន​គ្រឿង​យុទ្ធោបករណ៍​ពី​លោក​ខាង​លិច​បន្ថែម​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm