ហាងឆេងមាសនៅបន្តធ្លាក់ចុះ ដោយសារការដំឡើងអត្រាប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក

2022/07/21 07:16:47 pm        1.0 K

ភ្នំពេញ៖ អ្នកជំនាញអាជីវកម្មមាសថា តម្លៃហាងឆេងមាសនឹងធ្លាក់ចុះបន្ថែមទៀត ដោយសារ​ធនាគារ​កណ្តាលសហរដ្ឋអាមេរិក នឹងបន្តឡើងថ្លៃអត្រាការប្រាក់ដុល្លារ ចំណែកចំពោះ​អតិថិជន និង​អាជីករដែលវិនិយោគនៅលើតម្លៃហាងឆេងមាស​ គួររង់ចាំក្នុងរយៈពេលខ្លីខាងមុខនេះ ។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities លើកឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ នេះថា បច្ចុប្បន្នកំពុងមានការប្រែប្រួល ដោយសារពាក់ព័ន្ធនឹងតម្រូវការរបស់ហាង​ឆេងមាស​ផ្ទាល់ និងកត្តាមួយទៀត ​ពាក់ព័ន្ធនឹងបម្រែបម្រួលតម្លៃលុយដុល្លារសហរដ្ឋអាមេរិក ព្រោះ​តម្លៃ​ហាងឆេងមាស គឺធ្វើការប្តូរផ្លាស់ជាមួយលុយដុល្លារសហរដ្ឋអាមេរិក។

ជាក់ស្តែងនាប៉ុន្មានខែចុងក្រោយនេះ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ២ ០៧០ ដុល្លារក្នុង​មួយ​អោន ហើយក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះវិញ​ តម្លៃហាងឆេងមាសបន្តធ្លាក់ដល់ ១ ៧០០ ដុល្លារ ក្នុងមួយអោន ដែលការធ្លាក់ចុះ ដោយសារតែតម្លៃហាងឆេងមាសបានចាប់ផ្តើម​បាត់បង់​តម្រូវការដោយសារបច្ចុប្បន្ន​ធនាគារ​កណ្តាលនៃសហរដ្ឋអាមេរិក កំពុងរៀបចំគោលនយោបាយ​ក្នុងការ​ដំឡើង​អត្រាប្រាក់ ដើម្បីឲ្យប្រាក់ដុល្លាឡើងថ្លៃ។

សូមបញ្ជាក់ថា ជុំវិញការនាំចូលមាសនេះ យោងតាមរបាយការណ៍​អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចូលមាស មានតម្លៃ ១ ២៨១ លានដុល្លារ​អាមេរិក ថយចុះជាង ៤៧% ​បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២១។ ​នៅក្នុងរយៈពេលនេះដែរ កម្ពុជា​ក៏​បាននាំចេញមាស ​មានទំហំទឹកប្រាក់ប្រមានជាង ​៨៤លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm