សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន

2022/07/21 07:38:30 pm        530

​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ប្តេជ្ញា​ផ្តល់ជំនួយ​ប្រព័ន្ធ​រ៉ុក្កែត គ្រាប់រំសេវ និង​ជំនួយ​យោធាបន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន ខណៈ​ប្រមុខ​ការពារជាតិ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពួកគេ​មើល​ឃើញ​សង្គ្រាម​ដើម្បី​រារាំង​ជ័យជំនះ​របស់​រុស្ស៊ី​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត​ដែល​កំពុង​ប្រយុទ្ធ​គ្នា​។

​ថ្លែង​នៅក្នុង​ការបិទ​កិច្ចប្រជុំ​តាម​បណ្តាញ​អ៊ីនធឺណិត ​ជាមួយ​ប្រមុខ​ដឹកនាំ​ការពារ​ជាតិប្រមាណ 50នាក់​មកពី​ជុំវិញពិភពលោក រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin បាន​និយាយ​ថា វា​នឹង​ជា​ការ​ងារ​លំបាក​ដើម្បី​រក្សា​សម្ព័ន្ធមិត្ត និង​ដៃគូ​ទាំងអស់​ឲ្យ​នៅ​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​សង្គ្រាម​នេះ ខណៈដែល​បានអូសបន្លាយ​ពេល​ជាច្រើន​ខែ​ជា​បន្តបន្ទាប់​។ លោក Austin បាន​និយាយថា យើង​កំពុង​ជំរុញ​យ៉ាងខ្លាំង​ក្នុងការ​រក្សា​ឲ្យ​បាន និង​បង្កើន​សន្ទុះ​នៃ​ការ​ផ្តល់ជំនួយ​។​ ​ក្រុមមន្ត្រី​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​និយាយថា ​តើ​សង្គ្រាម​អាចមាន​រយៈពេល​យូរ​ប៉ុណ្ណា ប៉ុន្តែឧ​ត្ត​ម​សេនីយ៍​លោក Mark Milley ប្រធាន​នាយសេនាធិការ​ចម្រុះ​បាន​និយាយថា វា​អាចជា​រយៈពេល​វែង ខណៈការប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​កំពុង​កើតឡើង​នៅ​តំបន់ Donbas។

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ប្រព័ន្ធ​រ៉ុក្កែត​កាំភ្លើង​ធំ​ចល័ត​សមត្ថភាព​ខ្ពស់ (HIMARS) ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ចំនួន​ ៤​គ្រឿង និង​រ៉ុក្កែត​ស៊ី​ប​គោលដៅ​សម្រាប់​ពួកគេ ក៏ដូចជា​កាំភ្លើង​ធំ​បន្ថែម ទៀត​។ ជំនួយ​នេះ​ធ្វើឡើង ​ខណៈ​កងកម្លាំង​រុស្ស៊ី​ព្យាយាម​ពង្រឹង​ការដណ្តើមយក​ខេត្ត​ចំនួន​ពីរ​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​គឺ Donetsk និង Luhansk ក្នុងពេលដែល​កំពុង​បន្ថែម​ការវាយប្រហារ​ទៅកាន់​តំបន់​ផ្សេងទៀត​។ ​កងទ័ព​អ៊ុយ​ក្រែ​ន​បាននឹងកំពុង​ប្រើប្រាស់​ប្រព័ន្ធ​អាវុធ HIMARS ដើម្បី​វាយប្រហារ​លើ​ការដឹកជញ្ជូន និងមជ្ឈមណ្ឌល​ទី​បញ្ញា​ការរបស់​រុស្ស៊ីដើម្បី​កាត់ផ្តាច់​ខ្សែសង្វាក់​ផ្គត់ផ្គង់​។ ហើយ​កាលពី​ថ្ងៃ​ពុធពួកគេ​បាន​វាយប្រហារ និង​បំផ្លាញ​ស្ពាន​ដែលជា​មធ្យោបាយ​សម្រាប់​ការផ្គត់ផ្គង់​កងទ័ព​រុស្ស៊ី​ នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        173
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        213
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm