ការវាយប្រហារ​របស់​ទួរគី​បណ្ដាល​ឲ្យ​ភ្ញៀវ​ទេសចរ ​៨​នាក់​ស្លាប់​នៅ​អ៊ីរ៉ាក់​ភាគ​ខាងជើង​

2022/07/21 09:31:11 pm        720

​អ៊ីរ៉ាក់៖ ក្រុមមន្ត្រី​ឃឺ​ដ​អ៊ីរ៉ាក់បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ការវាយប្រហារ​តាម​អាកាស​របស់​ប្រទេស​ទួរគី​បណ្តាល​ឲ្យ​អ្នកទេសចរ ៨នាក់​ស្លាប់ និង​ជាង ២០​នាក់​រងរបួស​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។​ ​អភិបាលស្រុក​លោក Mushir Mohammed បាន​ប្រាប់​សារព័ត៌មាន​ AP ​ថា យ៉ាងហោចណាស់​មី​ស៊ី​ល​ចំនួន ៤​គ្រាប់​បាន​វាយប្រហារ​លើ​តំបន់​រមណីយដ្ឋាន Barakh ក្នុងស្រុក Zakho នៃ​តំបន់​ពាក់កណ្តាល​ស្វយ័ត​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ឃឺ​ដ​។

​ប្រជាជន​អ៊ីរ៉ាក់​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ស្ថានទូត​ទួរគី​ក្នុង​ទីក្រុង​Baghdad ដើម្បី​តវ៉ា​ចំពោះ​ការវាយប្រហារ​ដែល​បណ្តា​ល​ឲ្យ​ភ្ញៀវទេសចរ​ ៨នាក់​ស្លាប់​។​ ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ាក់​បាន​ផ្សាយ​ថា ការបាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ​បាន​វាយប្រហារ​លើ​រមណីយដ្ឋាន​មួយ​ក្នុង​តំបន់ ​Zakho ជាទី​ក្រុង​នៅ​ព្រំដែន​រវាង​តំបន់ Kurdistan របស់​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ទួរគី​។ ប្រទេស​ទួរគីបាន​ច្រានចោល​ការអះអាង​របស់​អ៊ីរ៉ាក់​ដែលថា ​ខ្លួន​បានធ្វើការ​វាយប្រហារ​ដែ​ល​បាន​បណ្តាល​ឲ្យ​មនុស្ស ២៣នាក់​រងរបួស ដោយ​និយាយថា​ការវាយប្រហារ​នេះ​គឺជា​អំពើ​ភេរវកម្ម​។​ ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយថា ខ្លួន​នឹង​កោះហៅ​ភារៈធារី​អ៊ីរ៉ាក់​ប្រចាំ​នៅ​ប្រទេស​ទួរគី​មកវិញ​ដើម្បី​ពិភាក្សា​។

ក្រុមបាតុករ​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​នៅ​ខាងក្រៅ​ស្ថានទូត​ទួរគី​ក្នុង​ទីក្រុង Baghdad ខណៈ​ក្រុមបាតុករ​នៅ​ភាគខាងត្បូង​រដ្ឋធានី Najaf បាន​លើក​ស្លាក​ហៅ​ប្រធានាធិបតី​ទួរគី​លោក Tayyip Erdogan ថា​ជា​ភេរ​វករ​។​ ​ក្រសួងការបរទេស​ទួរគី​បាន​និយាយថា ទីក្រុង​អង់កា​រ៉ា​មានការ​សោកស្ដាយ​ដែល​បានទទួល​ដំណឹង​ អំពី​ជនរងគ្រោះ​ក្នុងការ​វាយប្រហារ​នេះ ហើយ​បាន​និយាយថា ប្រទេស​ទួរគី​បាន​យកចិត្តទុកដាក់​ខ្លាំង​ដើម្បី​ជៀសវាង​ការស្លាប់ និង​របួស​របស់​ជន​ស៊ីវិល ឬ​បំផ្លាញ​ទីតាំង​វប្បធម៌​ប្រវត្តិសាស្ត្រ ​នៅក្នុង​ប្រតិបត្តិ​ការប្រឆាំង​អំពើ​ភេរវកម្ម​របស់ខ្លួន​ លើ​កងជីវពល​គណបក្ស​ពលករ​ឃឺ​ត​ក្រៅច្បាប់​ និង​ក្រុមផ្សេងទៀត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        20
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        14
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm