មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងនឹងបើកទ្វាទឹកអាងអន្លង់ជ្រៃ,សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកូនចៅ

2022/07/21 09:39:53 pm        747

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ មន្ទីរធនធានទឹកបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្រោមអាងទឹកអន្លង់ជ្រៃ និងបងប្អូនរស់នៅតាមដងស្ទឹងក្រាំងពន្លៃ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អោយមានការប្រុងប្រយ័ត្នចំពោះកូនចៅ សត្វចិញ្ចឹម ព្រោះខាងមន្ទីរបានសម្រេចបើកទ្វាទឹកអាងអន្លង់ជ្រៃទំលាក់ទឹកខ្លះចុះក្រោមខ្លះ ក្រោយពិនិត្យឃើញស្ថានភាពទឹកក្នុងអាងពេញ ដោយសារភ្លៀងនៅតំបន់ជួរភ្នំឱរ៉ាល់នៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយ​ពិនិត្យ​ឃើញកម្រឹតទឹកនៅក្នុងអាងអន្លង់ជ្រៃ ស្ថិតក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បានឡើង​ពេញប្រៀប និងជៀសវាងការបាក់ទំនប់អាងដោយយថាហេតុ មន្ទីរធនធានទឹកខេត្ត​បានសម្រេចបើកទ្វាទឹក បង្ហូរទឹកចេញពីអាងទឹកអន្លង់ជ្រៃ អោយហូរតាមស្ទឹងក្រាំងពន្លៃ​ធ្លាក់ទៅ​ក្រោមខ្លះ។

ការបើកទ្វាអាងទឹកអន្លង់ជ្រៃនៅថ្ងៃនេះ អាចធ្វើអោយប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន​ដែល​មានទីលំនៅតាមដងស្ទឹងក្រាំងពន្លៃ ជាពិសេស សុំអោយបងប្អូនប្រុងប្រយ័ត្ន​ចំពោះការឆ្លង​ស្ទឹងទៅមក កុំបណ្តែតបណ្តោយអោយកូនចៅតូចៗលេងទឹកស្ទឹង និងការពារសត្វចិញ្ចឹមរបស់​ខ្លួន​ផង។ ចំពោះចំណុចស្ពានក្រាំងពន្លៃ ព្រំប្រទល់ស្រុកឧត្តុង្គ និងខេត្តកំពង់ឆ្នាំង អាចប្រឈម​នឹងការជន់​លិច​តំបន់ខ្លះដូចរាល់ឆ្នាំ។

លោក បានបន្តថា យោងតាមរបាយការណ៍រដ្ឋបាលឃុំឈានឡើង ឃុំស្វាយ ឃុំត្បែងខ្ពស់ និង​ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ​ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពទឹកនៅក្នុងឃុំឈានឡើង គឺ ទំនប់អាងទឹកអន្លង់ជ្រៃ ​មានសភាពឡើងខ្លាំង គិតត្រឹមម៉ោង១០:០០នាទី ដោយកម្រិតទឹកបានឡើងដល់កម្ពស់​ ៣,៤០ម៉ែត្រ នៅសល់តែ១តឹកទៀតប៉ុណ្ណោះ​នឹងដល់ចំណុចប្រកាសអាសន្ន។ក្រុមការងារបាន​បើកទ្វាទឹក​ចំនួន៥ទ្វារ នៅសល់តែ១ទេ ប៉ុន្តែទឹកនៅតែមានសភាពឡើងបន្ថែមទៀតដដែល។ ដោយសារតែមានភ្លៀងធ្លាក់ច្រើនកាលពីរសៀលថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២២ បានបណ្ដាល​ឲ្យទឹកឡើងច្រើនហូរកាត់តាមលូមិនទាន់ ហើយជំនន់ទឹកភ្លៀងនេះបានហូរលើផ្លូវប្រវែង៣០ម៉ែត្រ ស្ថិតនៅភូមិក្រាំងសំរោង។

ដោយឡែកនៅក្នុងឃុំស្វាយ ស្ថានភាពទឹកស្ទឹងក្រាំងពន្លៃនៅផ្លូវជាតិលេខប្រាំ ចំណុច​គីឡូម៉ែត្រលេខ៣៩ ​នៅកំពស់០,៣០ម៉ែត្រទៀត នឹងហៀរលើផ្លូវជាតិលេខ៥។ រីឯនៅចំណុចឃុំត្បែងខ្ពស់ ជំនន់ទឹកភ្លៀងបានហូរកាត់លើថ្នល់ក្នុងភូមិរ៉ា មានប្រវែង១៦០ម៉ែត្រ និងភូមិរលាំងមានប្រវែង២០០ម៉ែត្រ។ ​ចំពោះឃុំស្វាយជុក ស្ថានភាពទឹកនៅទំនប់តាវ៉ាយ ទឹកបានហក់​ឡើងខ្ពស់ខ្លាំងហៀរត្រចៀកទំនប់ខាងត្បូង ​ទ្វារទឹកធំត្រូវបើកចំនួន១ទ្វារផងដែរ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm