ស៊ី​រី​បន្ថែម​វត្តមាន​កងកម្លាំង​នៅ​ភាគ​ខាងជើង​ប្រទេស បន្ទាប់ពី​ការ​គំរាម​វាយប្រហារ​តាម​អាកាស​របស់​ទួរគី​

2022/07/21 09:52:48 pm        687

​ស៊ីរី៖ កងទ័ព​ស៊ី​រី​បាន​បន្ថែម​វត្តមាន​កងកម្លាំង​របស់​ខ្លួន​នៅ​ទីក្រុង Kobani និង Ain Issa ភាគ​ខាងជើង​ប្រទេស ក្នុង​ការ​សម្របសម្រួល​ជាមួយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) បន្ទាប់ពី​ការ​គំរាមកំហែង​របស់​ប្រទេស​ទួរគី​អំពី​ការវាយ​លុក​ចូលទៅក្នុង​តំបន់​ទាំងនេះ​។

​ប្រទេស​ទួរគី​បាន​សន្យាថា​ នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ថ្មី​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដើម្បី​បង្កើត​ការការពារ​ក្នុង​ចម្ងាយ 30គីឡូម៉ែត្រ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និង​រុញច្រាន​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​។​ ក្រសួងការបរទេស​ស៊ី​រីបាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត ​ដល់ទី​ក្រុង​អង់កា​រ៉ា​ប្រឆាំង​ការវាយលុក​ថ្មី​។ ​អ៊ីរ៉ង់​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​និយាយ​ថា ​នឹង​ព្យាយាម​សម្រប​សម្រួល​ដំណោះស្រាយ​ផ្នែក​ការទូត​រវាង​ស៊ី​រី និង​ទួរគី ហើយ​កាលពី​ថ្ងៃ​អង្គារ​អ៊ីរ៉ង់​បាន​រៀបចំ​ទទួល​ជំនួប​កំពូល​ត្រីភាគី​ជាមួយ​ប្រធានាធិបតី​ទួរគី Tayyip Erdogan និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។​ ​ប៉ុន្តែ​លោក Erdogan បាន​និយាយថា ការវាយលុក​របស់​ទួរគី​នឹង​នៅតែមាន​នៅលើ​តុ​ រហូតដល់​ក្តីបារម្ភ​សន្តិសុខ​របស់ខ្លួន​ទាក់ទង​នឹង​ក្រុម​ប្រដាប់អាវុធ​ឃឺ​ដ​នៅតាម​ព្រំដែន ដែល​ខ្លួន​ចាត់ទុកថា​ជាភេរវ​ករ​ត្រូវបាន​ដោះស្រាយ​។​

ការគំរាមកំហែង​ទាំងនេះ​ ហាក់ដូចជា​បាន​ជំរុញឱ្យមាន​ការសម្របសម្រួល​បន្ថែមទៀត​ រវាង​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) និង​កងទ័ព​ស៊ី​រី ដោយ​កងទ័ព​ដែល​ស្ម័គ្រស្មោះ​នឹង​ទីក្រុង​ដា​ម៉ាស់បាន​បន្ថែម​វត្តមាន​របស់​ពួកគេ​ នៅក្នុងតំបន់​ដែលមាន​វត្តមាន​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​នៅ​ទីនោះ​។​ ​មេបញ្ជាការ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ​(SDF) លោក Mazlum Abdi បាន​ប្រាប់​សារព័ត៌មាន Reuters ថា លោក​សង្ឃឹមថា យោធា​ស៊ី​រីនឹង​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​ខ្លួនប្រឆាំងយន្តហោះ​ចម្បាំង​ទួរគី ក្នុងករណី​មានការ​វាយប្រហារ​តាម​អាកាស​លើ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ​(SDF)៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm