កូកា-កូឡា នាំមកជូននូវភេសជ្ជៈប៉ូវកម្លាំងល្បីលំដាប់អន្តរជាតិ PREDATOR ENERGY មកកាន់ទីផ្សារកម្ពុជា

2022/07/21 10:57:58 pm        206

ភ្នំពេញ ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)បានដាក់លក់ជាផ្លូវការនូវភេសជ្ជៈប៉ូវកម្លាំងល្បីលំដាប់អន្តរជាតិ PREDATOR ENERGY នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

​កិច្ចសហការប្រតិបត្តិការរវាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) និងក្រុមហ៊ុន Monster Beverage Corporation បានសម្រេចនាំយកនូវភេសជ្ជៈប៉ូវកម្លាំង PREDATOR ENERGY«ផ្តល់ភាពរីករាយដល់អ្នក ដើម្បីភាពរីកចម្រើនទៅមុខ»។ PREDATOR ENERGY ជាម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកដំបូងគេ ដែលមានវត្តមាននៅប្រទេសកម្ពុជា។ ផលិតផលនេះត្រូវបានផលិត និងមានវត្តមានជាលើកដំបូងកាលពីឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រ និងពេញនិយមនៅទូទាំងពិភពលោក ដែលបច្ចុប្បន្នមាននៅជាង៧០ប្រទេស។ PREDATOR មានរសជាតិ Gold Strike ផ្តល់ថាមពល សាកសមបំផុតសម្រាប់ប្រជាជនកម្ពុជានិងអាចទទួលទានបានគ្រប់ពេលវេលា។ ទោះបីជាទីផ្សារនៃភេសជ្ជៈប៉ូវកម្លាំងនៅកម្ពុជាមានគូប្រកួតប្រជែងច្រើនយ៉ាងណាក៏ដោយ ក៏លក្ខណៈសម្បត្តិពិសេសរបស់ភេសជ្ជៈប៉ូវកម្លាំងPREDATOR ENERGYនឹងអាចដណ្តើមយកចំណែកទីផ្សារ និងទទួលបានការគ្រាំទ្រពីអ្នកញ៉ាំ ដោយសារគុណភាព និងលក្ខណៈពិសេសប្លែករបស់វាបូករួមជាមួយនឹងយុទ្ធសាស្ត្រពាណិជ្ជកម្ម និងទីផ្សាររបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)។

លោក David Wigglesworth អគ្គនាយកក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានលើកឡើងថា ក្រុមហ៊ុន បានផលិតភេសជ្ជៈគ្មានជាតិអាកុលជាច្រើនប្រភេទ ដែលទទួលបានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ និងបន្តរីកចម្រើនរហូតក្លាយជាក្រុមហ៊ុនឈានមុខមួយនៅកម្ពុជា។ PREDATOR ENERGY ជាម៉ាកផលិតផលផ្សារភ្ជាប់ជាមួយនឹងកីឡាបាល់ទាត់ពិភពលោកក្នុងនាមជាដៃគូរបស់ក្លឹបបាល់ទាត់Liverpool ដែលជាក្លឹបឈានមុខមួយនៅក្នុងក្របខណ្ឌបាល់ទាត់English Premier League។

ទន្ទឹមគ្នានោះដែរ លោក Xavier Codron នាយកផ្នែកលក់ប្រចាំភូមិភាគរបស់ក្រុមហ៊ុនភេសជ្ជៈ Monster Beverage Corporation មានប្រសាសន៍ថា យើងមានក្តីរំភើបរីករាយ និងមានកិត្តិយសជាខ្លាំងក្នុងការប្រកាសជាផ្លូវការនូវភេសជ្ជៈប៉ូវកម្លាំងថ្មីលំដាប់ពិភពលោក PREDATOR ENERGY ផ្តល់ជូនដល់អតិថិជន និងអ្នកញ៉ាំនៅកម្ពុជា ក្នុងតម្លៃសមរម្យ។ ភេសជ្ជៈថ្មីនេះ នឹងជួយបង្កើនកម្លាំង បង្កើនការផ្តោតអារម្មណ៍បានល្អ និងផ្តល់ថាមពលបានយូរពេញមួយថ្ងៃ។ PREDATOR ENERGY «ផ្តល់ភាពរីករាយដល់អ្នកដើម្បីភាពរីកចម្រើនទៅមុខ»៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm