អេស្ប៉ាញ ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ ABC កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ក្រសួងសុខាភិបាលអេស្ប៉ាញបាននិយាយថា ចន្លោះថ្ងៃទី ១០ ខែកក្កដា និងថ្ងៃទី ១៨ ខែកក្កដា មនុស្សយ៉ាងហោច ៥១០នាក់ បានស្លាប់ នៅក្នុងប្រទេសអេស្ប៉ាញ ដោយសារតែកត្តាជាច្រើនពាក់ព័ន្ធនឹងសីតុណ្ហភាពខ្ពស់ ខណៈដែលនៅក្នុងប្រទេសព័រទុយហ្គាល់ មនុស្ស ៦៥៩នាក់ បានស្លាប់ ដោយសារសីតុណ្ហភាពឡើងខ្ពស់ ចាប់ពីថ្ងៃទី ៧ ខែកក្កដា ដល់ថ្ងៃទី ១៧ ខែកក្កដា ៕

