អ៊ុយក្រែន ៖ស្របពេលដែលការដឹកជញ្ជូនអាវុធរបស់ប្រទេសលោកខាងលិច នៅតែបន្ត ទាហានអ៊ុយក្រែន បានធ្វើសមយុទ្ធសាកប្រើប្រាស់អាវុធថ្មីៗ ដែលជាជើងទម្របាញ់រ៉ុក្កែតប្រឆាំងរថក្រោះ និងកាំភ្លើងត្បាល់ ។ទាហានមួយរូប បាននិយាយថា លោកសង្ឃឹមថា អាវុធទាំងអស់នេះ នឹងផ្លាស់ប្តូរជំនោរសង្រ្គាម ។ជំនួយជាគ្រឿងយុទ្ធោបករណ៍នេះ បានកើតមាន ខណៈដែលកងកម្លាំងរុស្ស៊ី ព្យាយាមពង្រឹងការដណ្តើមគ្រប់គ្រងខេត្ត ២នៅតំបន់ភាគខាងកើតអ៊ុយក្រែន Donbas គឺខេត្ត Donetsk និងខេត្ត Luhansk ។ រុស្ស៊ី កំពុងបង្កើនការវាយលុករបស់ខ្លួននៅតំបន់ផ្សេងទៀតផងដែរ ៕

