រុស្ស៊ី​បន្ត​ការវាយលុក​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ពង្រីក​គោលដៅ​សង្គ្រាមហួស​ពី​តំបន់ ​Donbas

2022/07/22 04:40:53 pm        658

​រុស្ស៊ី៖ រុស្ស៊ី​ទំនងជា​ពង្រីក​មហិច្ឆតា​ទឹកដី​របស់ខ្លួន​នៅក្នុង​សប្តាហ៍​ទី21 នៃ​សង្គ្រាម​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន ខណៈ​បាន​បន្ត​ការវាយលុក​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត និង​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ដ៏​កម្រ​មួយ​ចំនួន ​នូវ​អ្វីដែល​ខ្លួន​ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ​

​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី Ria Novosti កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​បាន​ពង្រីកហួស​ពី​គោលដៅ​ផ្លូវការ​របស់​ខ្លួន​ ក្នុង​ការ​កាន់កាប់​តំបន់​ភាគ​ខាងកើត​ទាំងពីរ​គឺ Luhansk និង Donetsk ដែល​បង្កើត​បាន​តំបន់ Donbas។​ ​លោក Lavrov បាន​និយាយ​ថា វា​មិន​ត្រឹមតែ​តំបន់ Luhansk និង Donetsk ​ទេ​គឺ​ថែមទាំង​តំបន់ Kherson និង Zapporizhzhia ព្រមទាំង​ទឹកដី​ផ្សេងទៀត​ផងដែរ​។

បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញពី​តំបន់​ជុំវិញ​ទីក្រុង Kyiv កាលពី​ថ្ងៃ​ទី25 ខែមីនា លោក Lavrov បាន​និយាយ​ថា "​ប្រតិបត្តិការ​សឹក​ពិសេស​" នៅ​អ៊ុយ​ក្រែ​ន​បាន​បញ្ចប់ ហើយ​រុស្ស៊ី​នឹង​ផ្តោត​លើ​តំបន់​ភាគ​ខាងកើត​ទាំងពីរ​។ ​ប៉ុន្តែ​កង​កម្លាំង​រុស្ស៊ី​បាន​បន្ត​កាន់កាប់​ផ្នែក​ខ្លះ​នៃ​តំបន់ Kherson និង Zaporizhia នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន ដែល​ពួកគេ​ដណ្តើម​​បាន​តាំងពី​ការចាប់ផ្ដើម​សង្គ្រាម និង​ជំរុញ​ឲ្យ​តំបន់​ទាំងនោះ​ក្លាយ​ជា​រុស្ស៊ី​និយម ស្រប​ពេល​មានការ​ព្រួយបារម្ភ​ថា ​ទីក្រុង Moscow កំពុង​រៀបចំ​ផែនការ​ដាក់បញ្ចូល​តំបន់​ទាំងនោះ​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        954
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        491
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm