ប្រធាន​ក្រុម​បាល់ទះ​ជនពិការជឿជាក់​កម្ពុជាអាច​ឈ្នះ​មេដាយ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំនេះ​

2022/07/22 04:53:30 pm        307

​បាល់ទះ៖ កីឡាករ អ៊ូ ផល្លា ប្រធាន​ក្រុមកីឡា​បាល់ទះ​ជនពិការ​ជម្រើសជាតិ​កម្ពុជាបានបង្ហាញ​ភាព​ជឿជាក់ថា ក្រុមរបស់ខ្លួននឹង​អាច​ដណ្ដើមបាន​មេដាយ​ណាមួយ ក្នុង​បេសកកម្ម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលខាងមុខ។​

​កីឡាករ​មាន​ដើមកំណើត​ពី​ខេត្តកំពង់ឆ្នាំង​រូបនេះលើកឡើងថា ទោះបី​ខកខាន​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០១៩ ដោយសារ​ម្ចាស់ផ្ទះ​ហ្វីលីពីនបាន​លុបចោលព្រោះ​វិបត្តិ​កូ​វីដ​-១៩ យ៉ាងណា តែ​ក្រុម​ខ្លួន​បាន​ប្រមូលផ្ដុំ និង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​រហូតមក ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ថ្មីៗដែល​នៅ​វ័យក្មេង មាន​កម្លាំង និង​បច្ចេកទេស​ល្អ ។ ហេតុនេះខ្លួន​រំពឹងថា អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំនេះ ក្រុម​បាល់ទះ​ជនពិការ​កម្ពុជានឹង​អាច​ស្វែង​រកបាន​មេដាយ​ណាមួយ ក្នុង​ព្រឹត្តិការណ៍​នេះ។​ ​គួរ​ដឹងថា កីឡាបាល់ទះ​ជនពិការគឺជា​ប្រភេទ​កីឡា​មួយក្នុងចំណោម ១១​ប្រភេទ​កីឡាដែល​កម្ពុជាត្រូវ​បញ្ជូនទៅ​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឬ​កីឡា​ជនពិការ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីចាប់ពី​ថ្ងៃទី​៣០ ខែកក្កដារហូតដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ ខាងមុខ ដែលមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន ១៦៦​នាក់។​

​តាម​គម្រោង​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជានឹងត្រូវ​ចាកចេញ​ពី​មាតុភូមិនា​ថ្ងៃទី​២៦ ខែកក្កដា​ខាងមុខនេះ តាមរយៈ​យន្ដហោះ​ពិសេសដែល​អនុញ្ញាត​ឲ្យ​រៀបចំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm