កំពង់ផែតម្លៃ១លាន៥សែនដុល្លារ នឹងលេចរូបរាងឡើងនៅក្រុងខេមរភូមិន្ទឆ្នាំ២០២២ខាងមុខ

2021/04/27 02:59:58 am        1.6 K

កោះកុង៖ កំពង់ផែសមុទ្រដ៏ថ្មីស្រឡាងមួយនឹងបម្រើដល់ពហុវិស័យក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នឹងផ្តើមលេច​ជារូបរាង​ឡើងនៅឆ្នាំ២០២២​ខាងមុខ ក្រោមគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់តែម្តង។


លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី៣១ មីនា ឆ្នាំ២០២១នេះថា គម្រោងសាងសង់​កំពង់ផែថ្មី​មួយ​​នេះប្រភេទជាបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។

លោក អន ដាវុធ បន្ថែមថា សម្រាប់ផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េកម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ។


គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្របន្ថែមមួយទៀត គ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារ ដោយប្រើប្រាស់២ឆ្នាំ ធ្វើយ៉ាង​ណាឱ្យបញ្ចប់នៅឆ្នាំ២០២២ខាងមុខ។ មែនទែនទៅ បើកុំតែបញ្ហារីករាលដាលជំងឺកូវីដ១៩ ម្ល៉េះគម្រោងកំពង់ផែថ្មីចាប់​អនុវត្តទៅ​ដោយ​រលូនហើយ។


ផែសមុទ្រថ្មីស្រឡាងនេះ នឹងសម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យផងដែរតាមដៃព្រែកកោះប៉ោ ក្រុងខេមរភូមិន្ទ ជំនួសឱ្យផែថ្មីចាស់រក្សាទុកនៅកន្លែងដដែល គ្រាមានសភាពទ្រុឌទ្រោមយូរឆ្នាំមកហើយ។


កំពង់ផែដឹកជញ្ចូនទំនិញចាស់ស្ថិតនៅទល់មុខអគារមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្ត ដើមឡើយជាផែឈើទេ ក្រោយថ្ងៃរំដោះសង្រ្គាម ការធ្វើចរាចរណ៍​ដឹកទំនិញចេញចូលពុមអាចធ្វើតាមផ្លូវគោកបាន ដូច្នេះការដឹកជញ្ជូនទំនិញមានភាពមមាញឹក។ ក្រោយមកទៀត ក៏មានការសម្រេចសាងសង់ផែថ្មីធ្វើអំពីបេតុងដែលមានប្រវែង២១.២ម៉ែត្រ និងទទឹង១១ម៉ែត្រ រាងជាអក្សរT ក្នុងឆ្នាំ១៩៨៤។

៥ឆ្នាំក្រោយមក សេដ្ឋកិច្ចមានការរីកចម្រើនខ្លាំង ទាំងការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរកម្សាន្ត ឬធ្វើទៅខេត្តព្រះសីហនុ ឬរាជធានីភ្នំពេញ។


គណកម្មាធិការប្រជាជនបដិវត្ថន៍ខេត្ត និងមន្ទីរគមនាគមន៍ និងប្រៃសណីយ៍ សម្រេចសាងសង់ផែបេតុងថ្មីទៀត ដោយបន្តពីផែ​ចាស់មាន​ទទឹង១១ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ នៅឆ្នាំ១៩៨៩ ដោយក្រុមហ៊ុនBMCរបស់​ប្រទេសវៀតណាមជាអ្នកទទួលម៉ៅការសាងសង់។ លុះដល់ឆ្នាំ១៩៩១ ទើបសម្រេចរួចរាល់​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់​ពីពេលនេះរហូតមកដល់សព្វថ្ងៃគ្រប់គ្រង​ដោយរដ្ឋបាល​ខេត្តកោះកុង៕ អត្តបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
2026/06/11 08:00:01 pm        2
ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន ខណៈខេត្តកំពុងកសាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនធំជាងគេលើផ្ទៃដី៥០ហិកតា
2026/06/11 07:53:57 pm        1
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
2026/06/11 07:42:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវិកបាត់ខ្លួនទាំង ៣នាក់របស់ឥណ្ឌា បានស្លាប់ ក្រោយការវាយប្រហាររបស់អាមេរិកលើទូកដឹកប្រេងនៅជិតតំបន់ឆ្នេរអូម៉ង់

2026/06/11 08:55:56 pm
​ក្រុមសិទ្ធិមនុស្ស៖ អ៊ីស្រាអែលផ្តល់ប្រាក់ ៣៣៨លានដុល្លារដល់ការពង្រីកការតាំងលំនៅនិគមន៍នៅវ៉េសប៊ែង
2026/06/11 08:47:44 pm
​តំបន់គ្រីមៀលែងមានប្រេងប្រើប្រាស់ ក្រោយការវាយប្រហារថ្មីដោយយានដ្រូនរបស់អ៊ុយក្រែន
2026/06/11 08:44:41 pm
​សហរដ្ឋអាមេរិកវាយប្រហារគោលដៅនៅលើកោះ Kharg របស់អ៊ីរ៉ង់
2026/06/11 08:43:01 pm
​ពលរដ្ឋនីហ្សេរីយ៉ាជាង ២៦០នាក់ រត់ភៀសខ្លួនចេញពីការវាយប្រហាររើសអើងជនបរទេសនៅអាហ្វ្រិកខាងត្បូងបានមកដល់ផ្ទះ
2026/06/11 08:42:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/11 01:29:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/11 04:31:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am