មនុស្ស​ ១៨​នាក់​ស្លាប់​ក្នុងការ​វាយឆ្មក់​ដ៏​ធំ​របស់​កម្លាំង​នគរបាល​នៅ​ទីក្រុង Rio de Janeiro

2022/07/22 05:16:43 pm        612

​​ប្រេ​ស៊ី​ល៖ ប្រតិបត្តិការ​របស់​នគរបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ដាក់​គោលដៅ​ទៅលើ​សមាជិក​ក្រុម​ជន​អន្ត​ពាល​ នៅ​ក្នុង​តំបន់​គ្មាន​របៀបរៀបរយ​ដ៏​ធំ​បំផុត​របស់​ទីក្រុង Rio de Janeiro ឬ​សហគមន៍​ដែល​មាន​ប្រាក់ចំណូល​ទាប ​បាន​បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ១៨​នាក់​ស្លាប់​ នៅ​ក្នុង​ការ​វាយឆ្មក់​មួយ​ក្នុងចំណោម​ការ​វាយឆ្មក់​ដ៏​សាហាវ​បំផុត​ជាច្រើន ដែល​ទីក្រុង​បាន​ឃើញ​នា​ពេល​ថ្មីៗ​នេះ និង​នាំ​ឲ្យ​មានការ​រិះគន់​លើ​ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​នគរបាល​កាន់​តែ​ខ្លាំង​ឡើង​។

​ក្រុម​អាជ្ញាធរ​ទីក្រុង Rio បាន​និយាយ​ថា ឧក្រិដ្ឋជន​ជនជាប់សង្ស័យ ១៦​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រឈម​ដាក់គ្នា​ជាមួយ​នគរបាល​នៅ​ក្នុង​ទីក្រុង Complexo do Alemao ក្នុងចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ម្នាក់ និង​ស្ត្រី​ម្នាក់​ផង​ដែរ​។ អ្នកនាំពាក្យ​នគរបាល​បាន​និយាយថា ការ​វាយឆ្មក់​នេះ​សំដៅ​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​ដែល​លួច​រថយន្ត និង​ប្លន់​ធនាគារ ហើយ​បាន​លុកលុយ​សង្កាត់​ក្បែរ​នោះ​។ ​វីដេអូ​ដែល​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​បានបង្ហាញ​ពី​ការបាញ់ប្រហារ​គ្នា​យ៉ាងខ្លាំង​រវាង​ឧក្រិដ្ឋជន ក៏ដូចជា​ឧទ្ធម្ភាគចក្រ​នគរបាល​ដែល​កំពុង​ហោះ​ហើរ​ទាប​ៗ​រំលង​លើ​ដំបូល​ផ្ទះ​ថ្មី​តូច​ៗ​។

នគរបាល​របស់​ទីក្រុង Rio បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ដើម្បី​បាញ់​ប្រហារ​ទៅលើ​គោលដៅ​នានា សូម្បីតែ​នៅ​ក្នុង​តំបន់​លំនៅដ្ឋាន​ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​។ ​នៅ​កន្លែង​នៃ​ការ​វាយឆ្មក់ អ្នកយកព័ត៌មាន AP បានឃើញ​អ្នកស្រុក​​បាន​សែង​សាកសព​ប្រហែល ១០​នាក់ ខណៈដែល​ពលរដ្ឋ​កំពុង​ឈរ​មើល​ហេតុការណ៍​ស្រែក​ថា "​យើង​ចង់បាន​សន្តិភាព​!" ក្រុម​អ្នក​ស្រុក​បាន​និយាយ​ថា អ្នក​ដែល​ប៉ុនប៉ង​ជួយ​អ្នក​រងរបួស​ប្រឈម​នឹង​ការចាប់ខ្លួន​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1094
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        539
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm