លោក​ប្រធានាធិបតី​អាមេរិក Joe Biden នៅតែមាន​សុខភាព​ល្អ​ និង​ធ្វើការ​ដូច​ធម្មតា​ក្រោយ​ឆ្លង​វីរុស COVID-19

2022/07/22 05:46:34 pm        334

​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស Covid-19 ហើយ​កំពុង​នៅ​ដាច់ដោយឡែក​នៅ​ឯ​សេត​វិមាន​។​ ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Karine Jean-Pierre បាន​និយាយ​ថា មេដឹកនាំ​វ័យ ៧៩​ឆ្នាំ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ និង​បាន​ចាក់​ដូ​ស​ជំរុញ​លើក​ទី​ពីរ​មាន​ "រោគសញ្ញា​ស្រាល​" ហើយ​នឹង​បន្ត​បំពេញ​ភារកិច្ច​ទាំងអស់​របស់​លោក​តាម​ធម្មតា។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក​ស្រី​បាន​បន្ថែម​ថា ប្រធានាធិបតី​កំពុង​ពិសា​ថ្នាំ​ប្រឆាំង​វីរុស​ឈ្មោះ Paxlovid។​ នៅ​ក្នុង​សារ​លើ​បណ្ដាញ​សង្គម tweeter លោក Biden បាន​និយាយ​ថា លោក​កំពុង​មាន​សុខ​ភាព​ល្អ​ណាស់​ និង​បន្ត​រវល់​ភារកិច្ច​ដូច​ធម្មតា​ទេ​។​ ​ចំណែក​ភរិយា​របស់​លោក​គឺ​ស្ត្រី​ទី​១ Jill Biden បាន​និយាយ​ថា ​លោកស្រី​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​។​ ​លោកស្រី Jean-Pierre បាន​និយាយ​ថា ដោយ​ស្រប​ទៅ​តាម​ពិធីសារ​សេត​វិមាន ​ប្រធានាធិបតី​នឹង​បន្ត​ធ្វើការ​ដាច់​ដោយ​ឡែក​រហូត​ដល់​លោក​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន ហើយ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ទូរស័ព្ទ និង Zoom​។​

​លោក​វេជ្ជបណ្ឌិត Ashish Jha អ្នក​សម្របសម្រួល​នៅ​សេត​វិមាន​បាន​និយាយ​ថា លោក​ប្រធានាធិបតី​អស់​កម្លាំង ហៀរ​សំបោរ និង​ក្អក​ស្ងួត​។ លោក​បាន​និយាយ​ថា លោក Biden បាន​ចូល​សម្រាក​ដោយ​មាន​អារម្មណ៍ល្អ ប៉ុន្តែ​ទទួលទានដំណេក​មិនសូវ​លក់​ស្រួល​ទេ ហើយ​បន្ទាប់មក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        897
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        476
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm