Jonas Vingegaard ខិត​ជិត​គ្រង​ជើងឯក Tour de France ក្រោយ​ឈ្នះ​ដំណាក់កាល​ទី​១៨

2022/07/22 06:39:01 pm        227

​​ប្រណាំង​កង់៖ ​កីឡាករ​​ដា​ណឺ​ម៉ាក Jonas Vingegaard កាន់តែ​កៀក​ក្នុងការ​គ្រង​ជើងឯក​ប្រណាំង​កង់ Tour de France ហើយ​ក្រោយ​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១៨ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ជាមួយនឹង​វត្តមាន​ជា​កិត្តិយស​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron​។

​​ដំណាក់កាល​ទី១៨ ដែលមាន​ចំងាយ​ផ្លូវ ១៤៣.៥គីឡូម៉ែត្រ កីឡាករ​របស់​ក្រុម​ប្រណាំង Jumbo-Visma រូបនេះ​បាន​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ចំណាយពេល ៣ ម៉ោង ៥៩ វិនាទី ៥០ វិនាទី តាម​ពីក្រោយ​ដោយ​អ្នកការពារ​តំណែង​ជើងឯក​សញ្ជាតិ​ស្លូ​វេ​នី Tadej Pogacar យឺត​ជាង ១ នាទី ៤ វិនាទី និង​លេខ ៣ កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Wout van Aert យឺត​ជាង ២ នាទី ១០ វិនាទី​។ ​​ឈ្នះ​ដាច់​ដល់​ទៅ ១ នាទី ៤ វិនាទី​ពីលើ Tadej Pogacar នៅពេលនេះ Jonas Vingegaard បាន​ពន្លាត់​ថេរវេលា​នាំមុខ​ក្នុង​តារាង​រួម​ដល់​ទៅ ៣ នាទី ២៦ វិនាទី​ពីលើ​កីឡាករ​ស្លូ​វេ​នី​របស់​ក្រុម UAE Team Emirate និង​កាន់តែ​កៀក​ក្នុងការ​គ្រង​ជើងឯក Tour de France ឆ្នាំនេះ​។

​​អ្នក​លេខ ៣ ក្នុង​តារាង​រួម​នៅតែ​ជា​កីឡាករ​អង់គ្លេស Geraint Thomas តែ​ថេរវេលា​តាម​ពីក្រោយ​កើនឡើង​ដល់​ទៅ ៨ នាទី​ពីក្រោយ Vingegaard​។ ​​សំរាប់​ដំណាក់កាល​ទី១៩ ថ្ងៃ​សុក្រ​នេះ​មាន​ចំងាយ​ផ្លូវ ១៨៨.៥គីឡូម៉ែត្រ ដំណាក់កាល​ទី២០ ស្អែក​ជាការ​ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន និង​ដំណាក់កាល​ទី២១ ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ​មាន​ចំងាយ​ផ្លូវ ១១៦គីឡូម៉ែត្រ​បញ្ចប់​នៅ​ទីក្រុង​ប៉ារីស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm