ការនាំចេញរបស់កម្ពុជា នៅបន្តកើនឡើង ទៅទីផ្សារអាមេរិក

2022/07/22 06:59:26 pm        327

ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីកម្ពុជាមិនទាន់ទទួលបានការបន្តប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីអាមេរិក បានស្ថិតដល់កម្រិតខ្ពស់ ដោយសបញ្ជាក់ឲ្យឃើញពីសមត្ថភាព ការផលិត និងទីផ្សារផ្គត់ផ្គង់ទំនិញរបស់កម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទ​ព័ត៌មានស្តីពីសមិទ្ធិផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ថា ចំពោះប្រទេសដែលមានការអភិវឌ្ឍតិចតួច សហរដ្ឋអាមេរិកបានផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ ការផ្តល់ភាពអនុគ្រោះពន្ធនេះមិនមែនផ្តល់ជូនគ្រប់មុខទំនិញ នឹងគ្រប់ប្រទេស​នៃចេញ​ទៅ​កាន់ទីផ្សារសហរដ្ឋអាមេរិកនោះផងដែរ។

ឯកឧត្តម បន្តថា ជុំវិញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកវិញ ទោះបីសហរដ្ឋអាមេរិកមិនបានផ្តល់​អាជ្ញាប័ណ្ណ​នៃប្រព័ន្ធអនុគ្រោះពន្ធ តាំងពីខែ មករា ដើមឆ្នាំ ២០២១ មក, ក្នុងកាលៈទេសៈនេះ កម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិកដោយបង់ពន្ធ ក្នុងនោះសម្រាប់ការនាំចេញផលិតផល​សំលៀកបំពាក់​របស់កម្ពុជា​ មិនទទួលបាន GSP នោះទេ ដោយកម្ពុជា​បានបង់ពន្ធលើផលិតផលនេះ ក្នុងរង្វង់ប្រមាណពី ១២ ទៅ ១៩% ។ ចំណែកការទទួលបាន GSP មានតែផលិតផលកាបូប​ធ្វើ​ដំណើរ​ប៉ុណ្ណោះ តែទោះបីសហរដ្ឋអាមេរិកមិនទាន់អនុម័តប្រព័ន្ធ​អនុគ្រោះពន្ធ ​ក៏ដោយ ការនាំចេញ​មុខទំនិញទៅកាន់សហរដ្ឋអាមេរិកមានកំណើនគួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះប្រសិន​សហរដ្ឋ​អាមេរិក​បានអនុម័តប្រព័ន្ធអនុគ្រោះពន្ធ នេះ យើងក៏ទទួលបានពន្ធដែលបានបង់នាពេលកន្លងមក មកវិញផងដែរ ​ហើយទំហំនៃការនាំចេញរបស់កម្ពុជាអាចនឹងកើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ នេះ ​ការធ្វើពាណិជ្ជកម្មអន្តរជាតិ មានទំហំទឹកប្រាក់​សរុប ជាង ២៧ ពាន់លានដុល្លារអាមេរិក ​ក្នុងនោះសម្រាប់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មាន​ទំហំទឹក​ប្រាក់ប្រមាណ ៤ ៨១៧ លានដុល្លារអាមេរិក គឺកម្ពុជាបាននាំចេញ មានទឹកប្រាក់ ៤ ៦៤៨ លានដុល្លារអាមេរិក ​ខណៈការនំាចូលពីសហរដ្ឋអាមេរិក​ មានចំនួនទឹកប្រាក់ ១៦៨ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm