នគរបាល​ទីក្រុង​កូឡុំបូ​បាន​ចាប់ខ្លួន​បាតុករ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​

2022/07/22 07:21:05 pm        441

​ស្រីលង្កា៖ នគរបាល​នៅក្នុង​ទីក្រុង​កូ​ឡំ​បូ​បាន​ចាប់ខ្លួន​ក្រុមអ្នកតវ៉ា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​អ្នកនយោបាយ​ជើងចាស់​លោក Ranil Wickremesinghe បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស្រីលង្កា​។

យោធា​​ស្រីលង្កា​បាន​ចូល​គ្រប់គ្រង​ការិយាល័យ​ប្រធានាធិបតី​ក្នុង​រដ្ឋធានី ​បន្ទាប់ពី​វាយ​ប្រហារ​យ៉ាង​ព្រៃផ្សៃ​លើ​ក្រុម​បាតុករ​។ ទាហាន​ស្រីលង្កា​បាន​បំផ្លាញ​តង់​នៅ​ទីតាំង​តវ៉ា ដោយ​ចាប់ខ្លួន​មេដឹកនាំ​បាតុករ​ជាច្រើន​នាក់ និង​ឡោមព័ទ្ធ​តំបន់​នេះ​ដែល​មាន​បាតុករ​ប្រហែល 100នាក់​។ ក្រុម​បាតុករ​ត្រូវ​បាន​គេ​ឃើញ​ស្ថិត​នៅ​ក្នុង​មន្ទីរឃុំឃាំង​ របស់​នគរបាល​ក្បែរ​ការិយាល័យ​ប្រធានាធិបតី ហើយ​កងកម្លាំង​សន្តិសុខ​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​ នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​ ​ប្រជាជន​ស្រីលង្កា​បាន​ធ្វើ​បាតុកម្ម​ជាច្រើន​ខែ​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​មេដឹកនាំ​កំពូល​របស់​ពួកគេ​លាលែង​ពី​តំណែង ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ភាព​ចលាចល​ផ្នែក​សេដ្ឋកិច្ ចដែល​បាន​បណ្តាល​ឱ្យ​ប្រជាជន 22លាន​នាក់​របស់​ប្រទេស​នេះ​ជួប​ការ​លំបាក​ ដោយ​កង្វះ​សម្ភារៈ​ចាំបាច់រួម​ទាំង​ថ្នាំពេទ្យ ប្រេង​ឥន្ធនៈ និង​ស្បៀងអាហារ​។​

​លោក Wickremesinghe មិនដែល​បាន​កាន់​តំណែង​កំពូល​នេះ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​សម្ងាត់​របស់​សមាជិកសភា​កាលពី​ថ្ងៃ​ពុធ​ ដើម្បី​បញ្ចប់​អាណត្តិ​របស់​អតីត​ប្រធានាធិបតី​លោក​ Gotabaya Rajapaksa ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ​បន្ទាប់ពី​ក្រុម​អ្នក​តវ៉ា​បាន​សម្រុកចូល​លំនៅឋាន​របស់​លោក​កាលពី​សប្តាហ៍​មុន និង​បាន​លាលែង​ពី​តំណែង​។​ ​ការតែងតាំង​របស់​លោក​ទទួល​បាន​ប្រតិកម្ម​ចម្រុះ ដោយមាន​អ្នកគាំទ្រ​ខ្លះ​ដុត​ផាវ ខណៈ​ក្រុម​អ្នក​តវ៉ា​ផ្សេង​ទៀត​បន្ត​ទាមទារ​ឲ្យ​លោក​លាលែង​ពី​តំណែង​។​ លោក Ranil Wickremesinghe បាន​ស្បថ​សច្ចា​ប្រណិធាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​ប្រទេស​ស្រីលង្កា ដើម្បី​ទទួលយក​ការងារ​ប្រទេសជាតិ​ដែល​កំពុង​ញាំញី​ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​មិន​ធ្លាប់​ដែល​មាន​ពី​មុន​មក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        895
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        474
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm