ក្រសួងពាណិជ្ជកម្ម ចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយអតិផរណានៅតាមទីផ្សារ

2022/07/22 07:34:16 pm        830

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីសម្រួលទំនិញដល់​ទីផ្សារ ការសហការជាមួយវិស័យឯនជន, ជំរុញការលក់ឲ្យស្ថិតក្នុងតម្លៃមួយ​សមរម្យ​ និងការកំណត់​ថ្លៃ​ប្រេងឥន្ធនៈជាដើម ដែលជាការចូលចំណែកកាត់បន្ថយអតិផរណាថ្លៃម្ហូបអា ហារនៅកម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទ​ព័ត៌មាន​ស្តីពីសមិទ្ធិផលសម្រេចបានរយៈពេល៥ឆ្នាំ ​របស់ក្រសួងពាណិជ្ជកម្ម ​នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២ថា ពិភពលោកបានប្រឈមនឹងបញ្ហាថ្មីៗ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច​ពិភពលោក​កើនឡើងយឺត​ ដោយសារការកើនឡើងខ្ពស់នៃអត្រាអតិផរណា ​ការប្រែប្រួលលំហូរមូលធន និងសម្ពាធ​លើ​តម្លៃ​រូបិយប័ណ្ណ​នានាជាដើម, កត្តាទាំងនេះកម្ពុជាក៏ទទួលផលជះនៃការ​កើនឡើង​នៃអតិផរណាផងដែរ។

ឯកឧត្តម បន្តថា ជុំវិញបញ្ហាការកើនឡើងនៃអតិផរណានេះ ក្រសួងពាណិជ្ជកម្មបានធ្វើការតាម​ដានវិភាគ និងគណនាថ្លៃទំនិញប្រើប្រាស់សម្រាប់ជីវភាពសំខាន់ៗ, បញ្ហានេះ ក្រសួងក៏សង្កេត​ឃើញ​មាន​ការកើនឡើងចន្លោះ ៤ ទៅ ៥%ផងដែរ នៅក្នុងដំណាក់កាលដំបូង ក្នុងនោះជាកាតព្វកិច្ច​របស់ក្រសួង គឺបានខិតខំប្រឹងប្រែងសម្រួលឲ្យប្រភពនៃទំនិញ និងភាពសំបូរបែបនៃទំនិញ​បានមក​ដល់ទីផ្សារ ជាពិសេសទំនិញចាំបាច់សម្រាប់បម្រើជីវភាពរួមមាន៖ សាច់ បន្លែ ត្រី អង្ករ ស្ករ ប៊ីចេង​ជាដើម និងទំនិញមួយចំនួនសម្រាប់បម្រើជីវភាព ដើម្បីឲ្យប្រភពទំនិញបានហូរពីចំណុចផ្គត់ផ្គង់ មកដល់អ្នកប្រើប្រាស់។

បញ្ហានេះ វិស័យឯកនក៏អាចរួមចំណែកជាមួយក្រសួង ក្នុងការកាត់បន្ថយថ្លៃ ដើម្បីធ្វើឲ្យតម្លៃលក់​ស្ថិត​នៅក្នុងលំដាប់មួយសមរម្យ ។ ​ក្រៅពីនេះ ក្រសួងក៏បានចូលរួមចំណែកផងដែរ គឺការកាត់ថ្លៃ​ប្រេង​ឥន្ធនៈ, បច្ចុប្បន្នថ្លៃប្រេងបានធ្លាក់ចុះមកវិញជាបណ្តើរៗផងដែរ ​ដែលកត្តាមួយចំនួន គឺជាការ​គិតគូរ​ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល​ ដូចជាការឧបត្តម្ភធុន ដើម្បីជួយកាត់បន្ថយថ្លៃប្រេង​ឥន្ធនៈ​នេះជាដើម។

ចំណែកប្រជាពលរដ្ឋអ្នកប្រើប្រាស់ ថ្លែងថា នៅក្នុងស្ថានភាព ២ ទៅ ៣ឆ្នាំចុងក្រោយនេះ ថ្លៃមុខ​ទំនិញ​សម្រាប់ផ្គត់ផ្គង់ការហូបចុក ​បានមានកំណើនកើនឡើងបន្តិចម្តងៗ ​ចំពោះការកើនឡើងនេះ វាអាច​នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់​ ជាពិសេសប្រជាពលរដ្ឋមានជីវភាពក្រីក្រ ​តែបញ្ហានេះ ពួកគាត់​មានក្តីរំពឹងខ្ពស់លើរាជរដ្ឋាភិបាល នឹងអាចចូលរួមទប់ស្កាត់អំពីការកើនឡើង​នេះបាន​ល្អប្រសើរ ស្របពេលកន្លងមកនេះ ​រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើនផងដែរ ដើម្បីជួយ​ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ពាក់ព័ន្ធអតិរណា ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្រោមឥទ្ធិពល​នៃការកើនឡើងថ្លៃប្រេង ​និងម្ហូបអាហារពិភពលោក, បានធ្វើឲ្យអតិផរណានៅកម្ពុជា បានកើនឡើង​ជាបន្តបន្ទាប់ដល់ប្រមាណ ៧,២% នៅខែឧសភា ​ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។

ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រង​សម្ពាធ​អតិផរណាផង​ និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង ។ ​ដើម្បីរួមចំណែកគ្រប់គ្រង​សម្ពាធ​អតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញ​របស់ប្រាក់​រៀល ​ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

សម្រាប់បញ្ហានេះ ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួល អត្រាប្តូរប្រាក់មាន​ឥទ្ធិពល​ដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា ​ក្នុងនោះកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹង​នាំឱ្យតម្លៃទំនិញ​ និងសេវានានាកើនឡើងភ្លាមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        425
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        456
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        585

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm