កម្ពុជា-វៀតណាម ជំរុញចលនាទេសចរណ៍បណ្តាខេត្តជាប់ឆ្នេរសមុទ្ររវាងប្រទេសពីរ

2022/07/22 09:16:11 pm        619

ភ្នំពេញ៖ ក្រុមឧត្តមមន្ត្រី ក្រសួងទេសចរណ៍កម្ពុជា និងក្រុមឧត្តមមន្ត្រីក្រសួងវប្បធម៌កីឡា និង​ទេសចរណ៍វៀតណាម បានឯកភាពគ្នាជម្រុញបង្កើនកិច្ចសហប្រតិបត្តិជម្រុញចលនាទេសចរណ៍​រវាងបណ្តាខេត្តជាប់ព្រំដែន រវាងប្រទេសទាំងពីរ អោយមានភាពល្អប្រសើរឡើងវិញ ខណៈចលនា​ទេសចរណ៍រវាងប្រទេសពីរនេះបានធ្លាក់ចុះអស់រយៈ ពេលជាង ២ឆ្នាំដោយសារការរាតត្បាត​កូវីដ១៩។

នៅក្នុងឱកាសក្រសួងទេសចរណ៍កម្ពុជា រៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍បង្ហាញផ្លូវទេសចរណ៍កម្ពុជា Cambodia Tourism Roadshow នៅក្រុងកាន់ធើប្រទេសវៀតណាម ឯកឧត្តម ថុក សុខុម អនុរដ្ឋលេខា​ធិការ ក្រសួងទេសចរណ៍កម្ពុជា ថ្លែងថា នៅក្នុងដំណើរការរៀបចំពិព័រណ៍​បង្ហាញ​ផ្លូវទេសចរណ៍​កម្ពុជានេះ ​ក្រុមឧត្តមមន្ត្រី ទេសចរណ៍កម្ពុជា វៀតណាមបានជួបប្រជុំជាមួយគ្នា និងបានឯកភាព​រួមគ្នា ជម្រុញលំហូរចលនាទេសចរណ៍រវាង ប្រទេសទាំងពីរឡើងវិញជាពិសេសចលនាទេសចរណ៍​រវាងខេត្តជាប់ឆ្នេរសមុទ្រពីខេត្តកោះកុង​ ខេត្តព្រះសីហនុ ខេត្តកំពត​ ខេត្តកែបរបស់ប្រទេសកម្ពុជា ទៅខេត្តគៀងយ៉ាង និង ទីក្រុង កាន់ធើ ជាដើមនៅភាគខាងត្បូងប្រទេស វៀតណាម។

ឯកឧត្តម ថុក សុខុម បន្តថា នៅក្នុងដំណើរការជម្រុញចលនាទេសចរណ៍កម្ពុជា វៀតណាមនេះដែរ ភាគីឧត្តម មន្ត្រីទេសចរណ៍​ប្រទេសទាំងពីរក៏បានពិភាក្សាជម្រុញចលនា​ទេសចរណ៍​ការធ្វើដំណើរ​បើកបរយានជំនិះដោយខ្លួនឯង ​ឆ្លងដែនចេញចូលគ្នាទៅវិញទៅមកតាមច្រកព្រំដែនអន្តរជាតិ ហើយសង្ឃឹមថា ការបើកច្រកនេះនឹងបង្កើន ឲ្យមានលំហូរទេសចរមកទស្សនាប្រទេសទាំងពីឲ្យ​បានច្រើនថែមទៀត។

សូមបញ្ជាក់ថា ការរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា “Cambodian Tourism Roadshow” នៅទីក្រុងកាន់ធើប្រទេសវៀតណាម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២នេះ បានធ្វើឡើងក្នុងគោលបំណង​ប្រកាស​ប្រាប់​ប្រជាជនវៀតណាម​អំពី​ការបើកឡើងវិញ​នៃវិស័យទេសចរណ៍កម្ពុជា ​ដោយកម្ពុជា​បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកប​ដោយភាពងាយស្រួល ​សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ ​ភ្ញៀវទេសចរបរទេស ក្នុងនោះ ចំពោះភ្ញៀវ​ដែលបានចាក់វ៉ាក់សាំងពេញលេញ ​វិធាន​សុវត្ថិភាពតម្រូវត្រឹមតែ ការបង្ហាញកាត ឬវិញ្ញាបនប័ត្រ​ចាក់វ៉ាក់សាំង ​។ ដោយឡែកចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់ សាំងមិនពេញលេញ ​គ្រាន់តែតម្រូវឲ្យធ្វើតេស្តរហ័ស ​ប៉ុណ្ណោះនៅពេលមកដល់កម្ពុជា។

ព្រឹត្តិការណ៍ពិព័រណ៍​ Cambodian Tourism Roadshow នៅវៀតណាមនេះ បានធ្វើឡើងស្របតាម​ស្មារតី​ជំនួប រវាង ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីម្ពុជា និង ឯកឧត្តម Pham Minh Chinh, នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ផងដែរ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        52
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm