អន្តរក្រសួងប្រជុំពិនិត្យសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ

2022/07/23 12:15:47 am        636

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និងជា ប្រធានគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយ​គ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍន៍​ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង កាលពីថ្ងៃទី​២១ ខែកក្កដាម្សិលមិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និង​ផ្តល់ការ​យល់ព្រមលើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និង ប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍន៍​ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ​តាមប្រព័ន្ធវីដេអូ។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ បានឱ្យដឹង ថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់​សេដ្ឋកិច្ច​ពិសេស គំរូពហុបំណង ត្រូវបានតាក់តែងឡើង ដោយបានប្រមូលទិន្នន័យ និងសិក្សាវិភាគទៅលើ​ក្រប​ខណ្ឌសមាហរណកម្មវិស័យពាក់ព័ន្ធនឹងដីធ្លី រួមមាន ១- រូបវ័ន្ត ២- សេដ្ឋកិច្ច ៣- សង្គម ៤- បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និង៥- ការថែរក្សាវប្បធម៌ និង​អត្តសញ្ញាណ​ជាតិ រួម​ជាមួយ​នឹងវិស័យពាក់ព័ន្ធនឹងការ គ្រប់គ្រង ​ទាំងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តនៃតំបន់ឆ្នេរ​សមុទ្រកម្ពុជា និងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងការសិក្សាស្រាវជ្រាវពីអន្តរជាតិ​ជាច្រើន។

ឯកឧត្ដម បានបញ្ជាក់ថា គោលនយោបាយនេះ បានដាក់ចេញនូវគោលបំណង គោលដៅ និង សសរស្តម្ភ​យុទ្ធសាស្ត្រវិស័យដីធ្លី ចំនួន៥ រួមមាន ១- អនុវិស័យរដ្ឋបាលដីធ្លី ២- អនុវិស័យរៀបចំ​ដែនដី ៣- ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ៤- អនុវិស័យបែងចែកដីធ្លី និង៥- ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសំណង់ ​និង​សសរស្តម្ភ​យុទ្ធសាស្ត្រវិស័យ​ពាក់ព័ន្ធចំនួន១៧ ដែល​ចែក​ចេញជាយុទ្ធសាស្ត្រ​សមាហរណកម្មវិស័យពាក់ព័ន្ធនឹងដីធ្លី និង​យុទ្ធសាស្ត្រពាក់ព័ន្ធនឹង​ការ​គ្រប់គ្រង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ​កិច្ចប្រជុំអន្តរក្រសួងនាពេលនេះ ធ្វើឡើងក្នុង​គោលបំណងដើម្បី​ប្រមូលយកធាតុចូល​កាលពីក្នុងកិច្ចប្រជុំលើកទីមួយ ដែលធាតុចូលទាំង​អស់​នោះ ក៏បានយកមកបោះពុម្ពជាសៀវភៅគោលនយោបាយចំនួន ៥០០ក្បាល ដើម្បីចែកជូនទៅ​បណ្ដា​ស្ថាប័ន ពាក់ព័ន្ធទាំងអស់។

ចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃគោល​នយោបាយ​គ្រប់គ្រង ​និងប្រើប្រាស់​ដីធ្លីដើម្បី​អភិវឌ្ឍន៍​ខេត្តព្រះសីហនុ​ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ​គឺដែនដីនៅខេត្តព្រះសីហនុ ត្រូវ​បានគ្រប់គ្រងប្រើប្រាស់ បែងចែក ការពារ និងអភិវឌ្ឍន៍​ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ​ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ​ទៅជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍​ជាតិទំនើប ប្រកបដោយចីរភាព ជីវភាព សុខភាព ​និងសុភមង្គល ​នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាម​រយៈការជំរុញ​សមាហរណកម្មការអភិវឌ្ឍ ទីក្រុងឆ្លាត ​ការអភិវឌ្ឍបៃតង ​រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌល កំណើនជាតិ​ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញ​ចូលអន្តរជាតិ​ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និង​សកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេក វិទ្យាទំនើប ​និងនវានុវត្តន៍ ដែល​មានសុខដុមនីយកម្មជាមួយ​នឹងបរិស្ថានរស់នៅល្អប្រសើរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm