ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានយាងសំណេះសំណាល សួរសុខទុក្ខបងប្អូនខ្មែរឥស្លាម ខណៈយាងចុះសួរសុខទុក្ខនោះ ព្រះអង្គម្ចាស់ ក៏បានចូលរួមឧបត្ថម្ភព្រះរាជទ្រព្យចំនួន២០០០ដុល្លារ សម្រាប់រួមចំណែកការកសាងព្រះវិហារឥស្លាមមួយកន្លែង ដែលស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ៕





