ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ៖ អង្គការ HALO Trust ទទួលយកការបោសសម្អាតមីននៅខេត្តសៀមរាប និងប្រកាសជាខេត្តអស់មីន

2022/07/23 02:08:10 am        432

ភ្នំពេញ ៖ តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អង្គការ HALO Trust បានព្រមទទួលយកការបោសសម្អាតមីនបញ្ចប់នៅខេត្តសៀមរាប និងប្រកាសជាខេត្តអស់មីន ក្នុងទំហំផ្ទៃដីនៅសល់សរុបចំនួន ៥៧.៨៩១.៤២១ ម៉ែត្រក្រឡា (៥៧,៨៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ៦៥៩ ចម្ការមីន ដោយប្រើប្រាស់ធនធានដែលមានស្រាប់ពីម្ចាស់ជំនួយ។ នេះជាការបញ្ជាក់របស់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបន្តថា ធនធានមានស្រាប់របស់ អង្គការ HALO Trust សម្រាប់ការបោសសម្អាតមីននៅខេត្តសៀមរាប បានមកពីការចូលរួមគាំទ្រពីរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ចក្រភពអង់ អាល្លឺម៉ង់ ស្វីស និងអៀរឡង់។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំចលនាកៀរគរធនធានពីវិស័យឯកជន និងសប្បុរសជន សម្រាប់បោសសម្អាតផ្ទៃដីដែលមានមីននៅទូទាំងប្រទេស ដើម្បីអាចបំពេញបាននូវគោលបំណងដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និងដើម្បីសម្រួលដល់ការរៀបចំផែនការ បែងចែកតំបន់ប្រតិបត្តិការ និងទំហំថវិកាសម្រាប់បោសសម្អាត។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចចម្ការមីនរបស់អង្គការ HALO Trust នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ លោកទេសរដ្ឋមន្រ្តី បានស្នើសុំទៅលោក Miles Hawthorn ប្រធានអង្គការ HALO Trust ប្រចាំនៅកម្ពុជា ឲ្យពិនិត្យលទ្ធភាពពីការទទួលយកខេត្តសៀមរាប ធ្វើការបោសសម្អាតមីនបញ្ចប់ ក្នុងទំហំផ្ទៃដី ៥៧.៨៩១.៤២១ ម៉ែត្រក្រឡា ស្មើនឹង ៦៥៩ ចម្ការមីន ដើម្បីប្រកាសជាខេត្តអស់មីនតាមពេលវេលាសមស្រប។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ HALO Trust ដែលបានបំពេញការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ដើម្បីផ្តល់ដីសុវត្ថិភាព សង្គ្រោះជីវិតពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ នៅទឹកដីខេត្តសៀមរាប លោកទេសរដ្ឋមន្រ្តី នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើក៣០ឆ្នាំ នៃការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌របស់ HALO Trust នៅកម្ពុជា។

តាមលិខិតឆ្លើយតបរបស់លោក Miles Hawthorn បានបញ្ជាក់ថា អង្គការ HALO Trust នឹងដាក់ពង្រាយកម្លាំងបោសសម្អាតចាប់ពីខែសីហា នេះតទៅ ដោយគ្រោងនឹងបញ្ចប់ក្រុងសៀមរាប និងស្រុកក្រឡាញ់ នៅក្នុងឆ្នាំ២០២២ នេះ ចំណែកស្រុកផ្សេងទៀត គ្រោងនឹងបញ្ចប់នៅឆ្នាំបន្ទាប់ៗ។

សូមបញ្ជាក់ថា តបតាមការស្នើសុំរបស់អាជ្ញាធរមីន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អង្គការ HALO Trust បានទទួលយល់ព្រមធ្វើការបោសសម្អាតមីននៅស្រុក/ក្រុងចំនួន ៣ រួមមានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ក្នុងទំហំផ្ទៃដី ១.០១៣.៥២២ ម៉ែត្រក្រឡា (ជាង ១គីឡូម៉ែត្រក្រឡា) និងកំពុងធ្វើការបោសសម្អាតផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm