បារាំង និងជប៉ុន ប្រកាសបន្តជួយលើការងារអភិរក្សនៅតំបន់អង្គររយៈពេល ១០ ឆ្នាំបន្ថែមទៀត

2022/07/22 08:11:41 pm        794

ភ្នំពេញ ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាចូលរួមប្រជុំស្តីពីការបូកសរុបការងារ និងទិសដៅការងាររបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានដឹកនាំសហការីចូលរួមកិច្ចប្រជុំបូកសរុបការងាររយៈពេល៣០ឆ្នាំ និងការពិភាក្សាទស្សនវិស័យរយៈពេល១០ឆ្នាំខាងមុខទៀតរប ស់អាយស៊ីស៊ីអង្គរ(២០២៣-២០៣៣) នៅទីស្នាក់ការក្រសួងអឺរ៉ុប និងកិច្ចការអន្តរជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ អង្គប្រជុំដ៏មានសារៈសំខាន់នោះ មានការអញ្ចើញចូលរួមពី ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម បុង សុវត្ថិ ឯកអគ្គរាជទូត ប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ និងភាគីពាក់ព័ន្ធសំខាន់មួយចំនួនទៀតដូចជា ភាគីបារាំងដឹកនាំដោយលោក MatthieuPEYRAUD ក្រសួងការបទេសបារាំង លោក Bruno FAVEL លោកស្រី Francine d'ORGEVAL តំណាងក្រសួងវប្បធម៌បារាំង ភាគីជប៉ុនដឹកនាំដោយ លោក MIZUTANI Toshihiko លេខាទីមួយ ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសជប៉ុនប្រចាំអង្គការយូណេស្កូ លោកស្រី Nao HAYASHI តំណាងអង្គការយូណេស្កូទីក្រុងប៉ារីស។ រីឯតំណាងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរមានការអញ្ជើញចូលរួមដោយ លោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងលោកសាស្ត្រាចារ្យ Mounir BOUCHENAKI អ្នកជំនាញចំពោះកិច្ចសម្រាប់ការអភិរក្សនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំពេញអង្គលើកទី២៨នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប សហប្រធាននៃគណៈកម្មាធិការនេះគឺប្រទេសបារាំងនិងជប៉ុន បានប្រកាសយ៉ាងឱឡារិកអំពីការបន្តបេសកកម្មជ្រោមជ្រែងចំនួន១០ឆ្នាំបន្ថែមទៀតដល់កម្ពុជាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕ អត្ថបទ ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីសុខាភិបាល «ការសង្រ្គោះព្យាបាលវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត ទោះស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ»
2025/12/15 06:39:18 pm        2
កាណាដា ស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពលើកិច្ចការសកម្មភាពមីននៅកម្ពុជា និងសម្របសម្រួលជាមួយប្រតិបត្តិករដោះមីនដែលបានដាក់សំណើសុំឱ្យកាណាដាគាំទ្រដល់គម្រោងបោសសម្អាតមីនរបស់ខ្លួន
2025/12/15 06:25:33 pm        1
ថៃពង្រីកការឈ្លានពានចូលដល់ទឹកដីខេត្តសៀមរាប និងបង្កើនការបាញ់ប្រហារនៅតំបន់មួយចំនួន
2025/12/15 06:21:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកស្រី Kallas៖សហភាពអឺរ៉ុប នឹងដាក់នាវាដឹកប្រេងថ្មីចំនួន ៤០គ្រឿង ចូលក្នុងបញ្ជីខ្មៅ ជុំវិញការដឹកប្រេងរបស់រុស្ស៊ី

2025/12/15 06:53:33 pm
​[UPDATE] មនុស្សយ៉ាងហោច៣៧នាក់ស្លាប់ ក្រោយទឹកជំនន់ដ៏គំហុសវាយប្រហារខេត្ត Safi របស់ប្រទេសម៉ារ៉ុក
2025/12/15 06:51:37 pm
​អ៊ីស្រាអែល និងក្រុមហាម៉ាស ដាក់ការស្តីបន្ទោសគ្នា លើការពន្យាពេលដំណាក់កាលទី ២នៃបទឈប់បាញ់តំបន់ហ្កាហ្សា
2025/12/15 06:42:21 pm
​រដ្ឋមន្រ្តីសុខាភិបាល «ការសង្រ្គោះព្យាបាលវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត ទោះស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ»
2025/12/15 06:39:18 pm
​មនុស្ស ២នាក់ រងការដេញចាក់នៅមជ្ឈមណ្ឌលកម្សាន្តនៅភាគខាងត្បូងប្រទេសជប៉ុន
2025/12/15 06:35:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/14 06:15:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/14 02:16:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am