រយៈពេល​ ០១​ខែ​ចុង​ក្រោយនេះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ផ្តល់​ថ្នាំ​អា​បេ​ត​ជាង​ ១១​តោន​ដល់​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ទាំង​៦ ​នៅ​ជាយក្រុង​ភ្នំពេញ

2022/07/23 05:21:21 pm        828

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ​ប្រាប់ ​BTV ព័ត៌មាន តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថា ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនារហូតមកដល់​ថ្ងៃនេះ ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានផ្តល់​ថ្នាំ​អា​បេ​ត​ចំនួន ១១.៥០០​គីឡូក្រាម​ដល់​ការិយាល័យ​ស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ ​នៅ​ជាយក្រុង​ភ្នំពេញ​។​

​ឯកឧត្ដមវេជ្ជបណ្ឌិត ងី មាន​ហេង បាន​បន្ថែមទៀតថា ការិយាល័យ​ស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ (​ហៅ​កាត់​ថា OD) នៅ​ជាយក្រុង​ភ្នំពេញ ដែល​បានទទួល​ថ្នាំ​អា​បេ​ត​ពី​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ដាក់​តាម​ពាង​ទឹក ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​រួមមាន​៖ OD បាសាក់​ទទួល​បាន​ចំនួន ​២០០០​គីឡូក្រាម​, OD ដង្កោ​ទទួល​បាន​ចំនួន ​១៥០០​គីឡូក្រាម​, OD ពោធិ៍​សែន​ជ័យ​ទទួលបាន​ចំនួន ​២៥០០​គីឡូក្រាម​, OD ព្រែក​ព្នៅ​ទទួលបាន​ចំនួន ​២០០០​គីឡូក្រាម​, OD សែន​សុខ​ទទួលបាន​ចំនួន ​២០០០​គីឡូក្រាម និង OD មេគង្គ​ទទួលបាន​ចំនួន ​១៥០០​គីឡូក្រាម សរុប​ចំនួន ​១១.៥០០​គីឡូក្រាម​។​ ​ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញរូបនោះ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា​។ ទឹក​ដក់​ថ្លាជា​ជម្រក​មូស​ខ្លា (​ទឹក​ដក់​នៅក្នុង​សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀងជា​ជម្រក​មូស​ខ្លា​) យើង​រួមគ្នា​លុបបំបាត់​ជម្រក​មូស​ខ្លានៅក្នុង​សហគម​ន៌​របស់​យើង ដើម្បី​រួមចំណែក​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម​។

មូស​ខ្លាជា​ភ្នាក់ងារ​ចំលងជំងឺ​គ្រុនឈាម រីឯ​មូស​អង្កាមមិនមែនជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​នោះទេ​។ ការ​ទុកដាក់​សំបក​កង់ឡាន ម៉ូតូ​ហាលភ្លៀង​នៅក្នុង​សហគមន៍គឺជា​ការបង្កើត​ជម្រក​មូស​ខ្លា​ក្រោយពេល​ភ្លៀង​ធ្លាក់​។ មូស​ខ្លាមិន​ពង​ដាក់​ក្នុង​ទឹកស្អុយ លូ និង​ទឹកល្អក់​ទេ​។ មូស​ខ្លាពង​ដាក់​ក្នុង​ទឹក​ដក់​ថ្លា គ្មាន​ក្លិនស្អុយ ទឹក​ក្នុង​ថូផ្កា ទឹក​ក្នុង​ទម្រ​ជើង​ទូ​ចាន ទឹក​ដក់​នៅក្នុង​ចាន​ស្នោ និង​កែវ​ជ័រដែល​ចោល​ហាលភ្លៀង ទឹក​ដក់​លើ​ថង់​ប្លា​ស្ទិ​ក​ចោល​ហាលភ្លៀង​។ ការដាក់​អា​បេត​ក្នុង​ពាង និង​អាងទឹក​ដើម្បី​សម្លាប់​ដង្កូវទឹក​ ជាការ​រួមចំណែក​ទប់ស្កាត់​ការកកើត​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។ ឯកឧត្តមវេជ្ជបណ្ឌិត ងី មាន​ហេង បានបញ្ជាក់​ទៀតថា ក្នុង​រយៈ​៦​ខែ (​ខែមករា​-​ខែមិថុនា​) ដើមឆ្នាំ​២០២២​នេះ ក្នុង​រាជធានី​ភ្នំពេញករណី​ជំងឺគ្រុនឈាមមាន​ចំនួន ​៣៧៥​ករណី និង​ករណី​ស្លាប់គ្មាន​៕ ​អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm