UN៖ កិច្ចព្រមព្រៀង​ស្តីពី​ការបន្ត​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ក្នុងពេល​មាន​សង្គ្រាម​គឺជា​សញ្ញា​នៃ​ក្តី​សង្ឃឹម​

2022/07/23 05:51:35 pm        575

​ទួរគី៖ ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃ​សុក្រ ​ដោយ​ប្រទេស​ទួរគី និង​អង្គការសហប្រជាជាតិជួយ​សម្របសម្រួល​សម្រាប់​ ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​រាប់លាន​តោន ព្រមទាំង​គ្រាប់​ធញ្ញជាតិ និង​ជីរ​បស់​រុស្ស៊ី ដោយ​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​ក្នុងពេល​សង្គ្រាម ​ដែល​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​នៅ​ជុំវិញ​ពិភពលោក​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ទីក្រុង Istanbul ប្រទេស​ទួរគី​ថា កិច្ចព្រមព្រៀង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ ស្តីពី​ការបន្ត​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​តាម​ច្រក​សមុទ្រ​ខ្មៅ ​ក្នុងពេល​មាន​សង្គ្រាម​គឺជា​សញ្ញា​នៃ​ក្តីសង្ឃឹម​នៅ​ទូទាំង​ពិភពលោក​ ដែល​ត្រូវការ​ជា​ចាំបាច់​។ ផែនការ​របស់​អង្គការសហប្រជាជាតិ​ដែល​ត្រួស​ត្រាយផ្លូវ​សម្រាប់​គ្រាប់​ធញ្ញជាតិ និង​ជីរ​បស់​រុស្សីឈានទៅដល់​ទីផ្សារ​ពិភពលោក នឹង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ស្បៀងអាហារ​នៅ​ទូទាំង​ពិភពលោក និង​ទប់ស្កាត់​គ្រោះ​ទុរ្ភិក្សដែល​ប៉ះពាល់ដល់​មនុស្ស​រាប់លាន​នាក់​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ដែល​បាន​ឈានដល់​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល គឺជា​សញ្ញា​មួយ​ផ្សេងទៀត​ដែលថា​ អ៊ុយ​ក្រែ​ន​អាច​ទប់​ទល់នឹង​សង្គ្រាម​នេះ​បាន​។ លោក​បាន​និយាយថា គ្រាប់​ធញ្ញជាតិ​ប្រមាណ ២០លាន​តោនដែលមាន​តម្លៃ​ ១០​ពាន់​លាន​ដុល្លារ​នឹងត្រូវ​នាំចេញ​។

កិច្ចព្រមព្រៀង​នេះ​នឹង​ស្ថិតនៅ​ជា​ធរមាន​សម្រាប់​រយៈពេល ១២០ថ្ងៃ​គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សុក្រ ហើយ​អាច​បន្ត​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​រយៈពេល​ដូចគ្នា លុះត្រាតែ​រុស្ស៊ី ឬ​អ៊ុយ​ក្រែ​ន​ជូនដំណឹង​ដល់​ភាគី​ផ្សេង​ទៀត​ថា​ ពួកគេ​មានបំណង​កែប្រែ ឬ​បញ្ចប់​វា​។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov កាលពី​ថ្ងៃ​សុក្រ​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ស្តីពី​ការនាំចេញ​ស្បៀងអាហារ​ ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​បាន​និយាយថា ​វា​បង្ហាញ​ពីអ្វី​ដែល​ប្រទេស​លោកខាងលិច​កំពុង​ផ្លាស់ប្តូរ ​ការដាក់​កំហុស​លើ​ទីក្រុង​មូ​ស្គូចំពោះ​បញ្ហាផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​។ លោក​សង្ឃឹមថា កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នឹង​ត្រូវបាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នាពេលខាងមុខ ហើយ​រុស្ស៊ី​នឹង​បន្ត​ភាពស្មោះត្រង់​ចំពោះ​កាតព្វកិច្ច​របស់ខ្លួន​នៅក្នុង​តំបន់​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        13
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm