មន្រ្តីជំនាញនៅច្រកព្រំដែនចាំយាម ត្រៀមឃាត់ខ្លួនជនបរទេសស្បែកខ្មៅឆ្លងជំងឺអុកស្វា

2022/07/23 07:01:32 pm        1.3 K

កោះកុង៖ មន្រ្តីសមត្ថកិច្ចជំនាញនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បានឱ្យដឹងថា ពួកគាត់បានត្រៀមឃាត់ខ្លួនមុខសញ្ញាបុរសជនជាតិស្បែកខ្មៅដែលឆ្លងជំងឺអុកស្វា ពីប្រទេសថៃ ខណៈបុរសម្នាក់នេះ ត្រូវបានដាក់បម្រាមមិនឱ្យចូលមកកម្ពុជា។

លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ថ្លែង​នៅ​ថ្ងៃទី២៣ ខែកក្កដានេះថា រូបលោក និងកងកម្លាំង​នគរបាលអន្តោប្រវេសន៍​ដែល​ប្រចាំ​ការតាម​វេន​នីមួយៗ​បាននឹងកំពុងរឹតបន្តឹងចំពោះការឆ្លងដែនពីប្រទេសថៃ ​ចំពោះជនបរទេសស្បែកខ្មៅ មាន​សញ្ជាតិនីហ្សេរីយ៉ាម្នាក់​ ដែលត្រូវបានគេកំណត់ថា ជាអ្នកជំងឺអុតស្វា ទី១របស់ប្រទេសថៃ នៅភូកេត។

បើតាមលោក សុវណ្ណ ប៊ុនធឿន អះអាងថា បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ បានកំណត់ជាមុខសញ្ញាប្រុងប្រយ័ត្នខ្ពស់អំពីជំងឺឆ្លងអុកស្វា។ ហើយមិនត្រឹមករណីជំងឺអុកស្វាទេ សូម្បីតែជំងឺបំប្លែងថ្មីនៃជំងឺកូវីដប្រភេទថ្មី ក៏បង្កើនការអនុវត្តតាមវិធានការសុខាភិបាល និងស្ថានការណ៍បច្ចុប្បន្នភាពផ្សេងៗដែលថ្នាក់ដឹកនាំដាក់ផែនការមក។

ដោយឡែកលោកវរៈសេនីយ៍ឯក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក៏ឱ្យដឹងបន្ថែមដែរថា ជនជាតិ​ស្បែកខ្មៅ មានឈ្មោះOsmond Chihazirim Nzerem អាយុ២៧ឆ្នាំនេះ ដាក់បម្រាមមិនឱ្យ​ចូលមក​កម្ពុជា​តាំងតែពីថ្ងៃទី២២ ខែកក្កដា មកម្ល៉េះ។ ​តែទោះយ៉ាងកងកម្លាំងនគរបាលរបស់លោក នៅ​តែបង្កើនកិច្ចសហការល្បាតតាមដានកំណត់មុខសញ្ញានេះតាមផ្លូវគោក​ និងផ្លូវទឹក ឃាត់ខ្លួន​ជនសង្ស័យស្បែកខ្មៅឱ្យខានតែបាន ប្រសិនបើប្រទះរកឃើញនៅក្នុងដែនសមត្ថកិច្ចគោល​ដៅគ្រប់គ្រង៕អត្ថបទ៖ មករា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm