ព្រឹទ្ធសភាកម្ពុជា បដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀងរបស់ព្រឹទ្ធសភាអាមេរិក

2022/07/23 07:31:37 pm        900

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង ហើយបានធ្វើការបដិសេធទាំងស្រុង ចំពោះគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ដែលបានចេញកាល​ពីយប់​ថ្ងៃទី២២ ខែកក្កដា ម្សិលមិញនេះ បានលើកឡើងថា ព្រឹទ្ធសភាកម្ពុជាមានការខកចិត្តយ៉ាងខ្លាំង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាន និងរើសអើងនៃ«ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)» ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។

សេចក្តីថ្លែងការណ៍ បានលើកឡើងទៀតថា ​ការអះអាងដែលថា គ្មានការ​បោះឆ្នោត​ណាមួយ​នៅកម្ពុជា​មានលក្ខណៈសេរី និងយុត្តិធម៌ ​គឺជាការបដិសេធទាំងស្រុងចំពោះការពិត ខណៈក្រុម​អ្នកសង្កេតការណ៍របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយអតីតសមាជិកសភា លោក Stephen J. Solarz បាន​ពណ៌នា​អំពីការបោះឆ្នោតកាលពីឆ្នាំ ១៩៩៨ ថាជា «អច្ឆរិយ​ហេតុ​លើដងទន្លេមេគង្គ» ។ ការបោះឆ្នោតបន្តបន្ទាប់មកទៀត ក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់​បានវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌ ដោយសន្តិវិធី និងមានសណ្តាប់ធ្នាប់ល្អផងដែរ។

ដូចគ្នានេះដែរ អ្នកសង្កេតការណ៍ក្នុងស្រុក និងបរទេសរាប់ពាន់នាក់ បានចាត់ទុកការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមុននេះ​ ដែលមានគណបក្សនយោបាយចំនួន ១៧ បាន​ចូលរួមប្រកួតប្រជែងមានលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ ដោយសន្តិវិធី មានតម្លាភាព គ្មានការ​គំរាមកំហែង ​និងសមស្របតាមស្តង់ដារអន្តរជាតិ។

លទ្ធផលនៃការបោះឆ្នោតនេះ ដែលមានចំនួនអ្នកចូលរួមជាង៨០% និងជិត ៧៥% នៃសន្លឹកឆ្នោត​បាន​ជ្រើសរើសការគាំទ្រគណបក្សកាន់អំណាច ​ពិតជាសក្ខីភាពបង្ហាញ​ឱ្យឃើញពីការបន្តផ្តល់​ទំនុក​ចិត្ត​និងការគាំទ្រ​ចំពោះ​តម្រូវការ​ក្នុងការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយដែលទទួល​បានដោយ​លំបាក និងការ​អភិវឌ្ឍប្រកប​ដោយនិរន្តរភាព។

ការជ្រើសរើសនិងសំឡេងរបស់ប្រជាពលរដ្ឋដែលត្រូវបានបាន​ឆ្លុះបញ្ចាំង​តាមរយៈលទ្ធផលនៃការ​បោះឆ្នោត ត្រូវតែគោរពតាម។

តាមសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជាដដែលនេះ បានលើកឡើងទៀតថា សេចក្តីស្នើ​ច្បាប់នេះ ​បានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំមើល​សិទ្ធិមនុស្ស ដែលទំនុកទុកចិត្តលើអង្គការនេះត្រូវបានបាត់បង់តាំងពីឆ្នាំ២០០៤មក ។

អតីតឧបការីរងអគ្គលេខាធិការអង្គការសហប្រជាជាតិ ​និងជ័យលាភីណូបែលសន្តិភាពពីររូប រួមជាមួយ​នឹងអ្នក​ស្រាវជ្រាវជាង ១០០នាក់ បានផ្សព្វផ្សាយលិខិតចំហររិះគន់អង្គការនេះ​ដែល​មានចរិតលំអៀង និងពោរពេញដោយស្តង់ដារពីរ។

ព្រឹទ្ធសភាកម្ពុជា បញ្ជាក់បន្ថែមទៀតថា វិធីសាស្ត្រដែលគណៈកម្មាធិការព្រឹទ្ធសភានេះប្រកាន់យក គឺជាការ​ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់​រដ្ឋអធិបតេយ្យ និងបង្កឱ្យមានការរាំងស្ទះ​ដល់ការ​ថែ​រក្សាសន្តិភាព ​និងស្ថិរភាពនយោបាយ ​និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ លើសពីនេះ វាផ្ទុយទៅ និងស្មារតី និងបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលបាន​ខិតខំប្រឹងប្រែងកសាងទំនាក់ទំនងល្អ ​ក៏ដូចជាលើកកម្ពស់មិត្តភាពនិងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់​តែល្អប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមករវាង​ប្រជាជន និងប្រទេសទាំងពីរ។

យ៉ាងណាក៏ដោយអ្នកនាំពាក្យព្រឹទ្ធសភា សូមបញ្ជាក់​សារជាថ្មីនូវការបេ្តជ្ញា​ចិត្តឥតងាករេរបស់​កម្ពុជា​នៅក្នុងការលើកកម្ពស់នីតិរដ្ឋ ​ការគោរពសិទ្ធិមនុស្ស​ ការថែរក្សាសន្តិភាព ​និងស្ថិរភាព ដែលទទួល​បានដោយលំបាករហូតមកដល់ពេលបច្ចុប្បន្ននេះ។

ប្រជាជនកម្ពុជាទូទាំងប្រទេសបាន និងកំពុងរីករាយសាទរ​ជាមួយ​នឹង​ផ្លែផ្កានៃសមិទ្ធផលជាច្រើន​ទសវត្សរ៍​សម្រាប់ជីវិតសុខសាន្តរបស់ខ្លួន៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm