ល្បែងជល់មាន់អនឡាញកំពុងរីកដូចផ្សិតក្នុងឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានកម្លាំងអាជ្ញាធរស្រុក ចុះបង្ក្រាប

2022/07/24 09:51:56 pm        132

ព្រៃវែង ៖ ក្រោយមានការសំណូមពរ និងទទួលបានសេចក្ដីរាយការជាក់លាក់ ពីទីតាំងល្បែងស៉ីសង ជល់មាន់អនឡាញ ក្នុងមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកខ្សាយ ខ លោកវរសេនីយ៍ឯក សេង ពន្លក អធិការនៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ បានដឹកនាំកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ ចុះបិទនិងបង្ក្រាបទីតាំង ហាងការហ្វេបង្កប់ល្បែងស៉ីសង ប្រភេទ មាន់ជល់ អនឡាញ ទាំងនោះ និងបានណែនាំដល់នាយប៉ុស្តិ៍ទាំង៨ ក្នុងមូលដ្ឋានស្រុក បើនៅមានទីតាំងណាលួចបន្តបើកទៀត តហរូវទទួលខុសត្រូវជាមួយ លោកអធិការ។

គួរបញ្ជាក់ផងដែរ ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងល្បែងជល់មាន់អនឡាញក្នុងឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងកើតមាននៅតាមភូមិមួយចំនួនដូចជានៅក្នុងភូមិ ៦ មានម្ចាស់ផ្ទះឈ្មោះ យិន នៅភូមិ ៥ មានម្ចាស់ផ្ទះឈ្មោះ វណ្ណា និងមាននៅភូមិ ៣ មានម្ចាស់ផ្ទះឈ្មោះ ម៉ៅ ជាដើម ដែលជាការកត់សម្គាល់ទីតាំងល្បែងជល់មាន់អនឡាញទាំងនេះមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចូលទៅភ្នាល់ និងលេងជាប្រចាំថ្ងៃ ចាញ់ប្រាក់យ៉ាងច្រើនដែលធ្វើឱ្យមានជម្លោះក្នុងគ្រួសារ និងបង្ហាញភាពអសន្តិសុខក្នុងមូលដ្ឋាន ដែលផ្ទុយទៅនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យថ្នាក់ក្រោមជាតិធ្វើការអនុវត្តលុបបំបាត់ ដើម្បីក្ដីសុខ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននោះ។

ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា ទីតាំងល្បែងជល់មាន់អនឡាញទាំងនោះ មិនមែនទើបតែកើតមាននោះទេ ហើយសកម្មភាពល្បែងទាំងនោះបានជះឥទ្ធិពលអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយជ្រកតាមហាងកាហ្វេជាដើម ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមិនលុបបំបាត់ល្បែងអនឡាញនេះទេប្រជាពរដ្ឋច្បាស់ជាគ្មានក្ដីសុខទេ ព្រោះល្បែងស៊ីសងនេះហើយ ដែលវាជាដើមចមបង្កើតឲ្យមានបទល្មើសចោរលួច ចោរប្លន់ មានជម្លោះក្នុងគ្រួសារ ដែលបង្កភាពអសន្តិសុខរំខានការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះសូមអាជ្ញាធរស្រុកពាមរក៍ ក៏ដូចជាខេត្តព្រៃវែង មានវិធានការបង្រ្កាបទីតាំងល្បែងទាំងនេះផង។

ពាក់ព័ន្ធល្បែងជល់មាន់អនឡាញនេះ ភ្នាក់ងារ ទូរទស្សន៍BTV បានធ្វើការទំនាក់ទំនងទៅ លោកវរសេនីយ៍ត្រី អាត អ៊ន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកខ្សាយខ តាមរយះទូរស័ព្ទ ប៉ុន្តែ ខលចូលមិនទទួល។

បន្ថែមទៀតនោះ ភ្នាក់ងារ BTV បានបន្តទំនាក់ទំនងទៅលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ចំពោះសំណូមពររបស់ បងប្អូនពលរដ្ឋ លោក បានឲ្យដឹងថា ទីតាំងទាំងនេះ លោកបានដឹកនាំផ្ទាល់នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីចុះបង្ក្រាប់និងបិទទាំងស្រុង ហើយបានណែនាំ ដល់នាយនគរបាលប៉ុស្តិ៍ទាំងអស់ក្នុងមូលដ្ឋានស្រុក បើកនៅមានលួចបើកត្រូវទទួលខុសត្រូវជាមួយលោក អធិការ៕​ ​

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm