កម្ពុជា​រំពឹង​ឈ្នះ​មេដាយ​មាស​យ៉ាងតិច ៣​គ្រឿង​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំនេះ

2022/07/25 05:10:23 pm        467

​អាស៊ានប៉ា​រ៉ា​ហ្គេម ៖ ឯកឧត្ដម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កម្ពុជាបានបង្ហាញ​ក្ដី​រំពឹងថា ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ីដែល​នឹង​បើក​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះ ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាអាច​ដណ្ដើមបាន​មេដាយមាស​យ៉ាងតិច ៣​គ្រឿង។​

​នេះ​បើតាម​ការលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការត្រៀមខ្លួន​រួចរាល់​របស់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជាទាំង ១១​ប្រភេទ​កីឡាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ស្រប​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជានឹងត្រូវ​ធ្វើដំណើរ​ចាកចេញ​ពី​មាតុភូមិ តាម​យន្ដហោះ​ពិសេស​ដោយ​ឥតគិតថ្លៃដែល​ត្រូវ​ហោះ​ត្រង់​ពី​រាជធានី​ភ្នំពេញទៅ​ទីក្រុង​សូ​ឡូ នា​ថ្ងៃទី​២៦ ខែកក្កដា​នេះតាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ Sky Angkor Airlines។​ ​នាយ​បេសកកម្ម​ដដែលរំពឹងថា កម្ពុជា​នឹង​អាច​បំបែក​ឯតទគ្គ​កម្ម​មេដាយ សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី ដែល​កាលនោះ​កម្ពុជាដណ្ដើមបាន​ត្រឹម​មេដាយប្រាក់ ៥ និង​សំរឹទ្ធ ៥​គ្រឿង​ប៉ុណ្ណោះ។ ប៉ុន្ដែ​ផ្អែកលើ​ការ​ខំប្រឹង និង​ការប្ដេជ្ញាចិត្ត​របស់​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​ឆ្នាំនេះ ឯកឧត្តម​ជឿជាក់​កម្ពុជានឹង​អាច​ឈ្នះ​មេដាយមាស​យ៉ាងតិច ៣​គ្រឿង ខណៈ​មេដាយប្រាក់យ៉ាងហោច ១០ និង​មេដាយ​សំរឹទ្ធយ៉ាងហោច ១៥​គ្រឿង ផងដែរ។​​

​សូមបញ្ជាក់ថា ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​នឹងចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូនា​ចុង​សប្ដាហ៍​នេះគឺមាន​ចំនួន ១៦៦​នាក់ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន ១១៥​នាក់លើ ១១​ប្រភេទ​កីឡា រួមមាន​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការ បាល់ទាត់​ម្ខាង ៧​នាក់ វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​បូ​ស្យា។​ ​បេ​កស​កម្មនេះដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ជាមួយគ្នា​នោះក៏​នឹងមាន​មន្ដ្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ ជាច្រើនរូប នឹងចូលរួម​សិក្សា​រៀនសូត្រ ដើម្បី​ដកស្រង់​បទពិសោធន៍ពី​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​ទីក្រុង​សូ​ឡូ សម្រាប់​យកមក​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm