​ចិន​បាញ់​បង្ហោះ​ម៉ូឌុល​ទី​ពីរ​បាន​ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស Tiangong

2022/07/25 05:31:04 pm        605

​ចិន៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​បាញ់​បង្ហោះ​ម៉ូឌុល​ទី​២ ​ក្នុងចំណោម ៣​ ដែល​ចាំបាច់​ដើម្បី​បញ្ចប់​ស្ថានីយ​អវកាស​ថ្មី​របស់​ខ្លួន​ ដែល​ជា​ជំហាន​ចុង​ក្រោយ​បង្អស់​នៅក្នុង​មហិច្ឆតា​កម្មវិធី​អវកាស​របស់​ទីក្រុង​ប៉េកាំង​។

​យាន​គ្មាន​មនុស្ស​បើក​មានឈ្មោះ Wentian ត្រូវបាន​បាញ់​បង្ហោះ​ដោយ​យាន​ចម្លង Long March 5B នៅ​ម៉ោង 2:22រសៀល​ម៉ោង​ក្នុងប្រទេស​ចិន​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ Wenchang នៅលើ​កោះ​ត្រូ​ពិច Hainan របស់​ប្រទេស​ចិន​។ ​ប្រមាណ​ ១៥​នាទី​ក្រោយមក មន្ត្រី​មកពី​ទីភ្នាក់ងារ​អវកាស​ចិន China Manned Space Agency (CMSA) បាន​បញ្ជាក់​ពី "​ជោគជ័យ​" នៃ​ការ​បាញ់​បង្ហោះ​នេះ។​ ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​លើ​ឆ្នេរ​ក្បែរ​នោះ​ ដើម្បី​ថត​សកម្មភាព​របស់​កម្មវិធី​បាញ់​បង្ហោះ​នៅ​លើ​អាកាស ​ដែល​កំពុង​បញ្ចេញ​ផ្សែង​ពណ៌​ស​យ៉ាង​ខ្លាំង​។ CMSA បាន​និយាយថា បន្ទាប់ពី​ការហោះហើរ​ប្រហែល​ ៨​នាទី "​ម៉ូឌុល​ដែល​ជា​មន្ទីរពិសោធន៍ Wentian បាន​ផ្ដាច់​ខ្លួន​ចេញពី​យាន​ចម្លង​ដោយ​ជោគជ័យ ហើយ​បាន​ចូល​ទៅ​ក្នុង​គន្លង​ដែល​បាន​កំណត់ ដែល​ធ្វើ​ឱ្យ​ការ​បាញ់​បង្ហោះ​នេះ​ទទួល​បាន​ជោគ​ជ័យ​ពេញលេញ​។

សូម​រម្លឹក​ថា ទីក្រុង​ប៉េកាំង​បាន​បាញ់​បង្ហោះ​ម៉ូឌុល​កណ្តាល​របស់​ស្ថានីយ​អវកាស Tiangong របស់ខ្លួន​ដែល​មាន​ន័យ​ថា "​ឋានសួគ៌​"​ កាលពី​ខែ​មេសា​ ឆ្នាំ២០២១​។ ​ដោយមាន​បណ្តោយ​ប្រវែង ១៨​ម៉ែត្រ ឬ (60ហ្វី​ត​) និង​មាន​ទម្ងន់ ២២​តោន​ឬ​ (48,500 ផោន​) ម៉ូឌុល​ថ្មី​នេះ​មាន​កន្លែង​សម្រាប់​ស្នាក់ និង​ជា​កន្លែង​សម្រាប់​ពិសោធន៍​វិទ្យាសាស្ត្រ​ផ្សេងៗ​។ ​ម៉ូឌុល​ទី​៣ និង​ចុងក្រោយបង្អស់​គ្រោង​នឹង​ចូល​ចត​នៅ​ខែ​តុលា ហើយ​ស្ថានីយ​អវកាស Tiangong ដែល​គួរ​តែ​មាន​អាយុកាល​យ៉ាងហោចណាស់ ១០​ឆ្នាំ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ដំណើរការ​បាន​ពេញលេញ​នៅ​ចុងឆ្នាំ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1106
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        553
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm