សៀមរាប៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញក្នុងពិធីបេីកកិច្ចសន្ទនាយុវជនអាស៊ាន លេីកទី១ ក្រោមប្រធានបទ យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ដែលកម្ពុជាធ្វេីជាម្ចាស់លេីកដំបូង ខណ:កិច្ចសន្ទនាអាស៊ាននេះមានការអញ្ជេីញចូលរួមពីបណ្តារដ្ឋមន្រ្តីយុវជនអាស៊ាន និងប្រតិភូយុវជនប្រមាណជាង២០០នាក់។
កិច្ចសន្ទនាយុវជនអាស៊ាន ដែលរៀបចំលេីកដំបូងនៅកម្ពុជានាពេលនេះ មានគោលបំណងក្នុងការបង្កេីតវេទិកាសម្រាប់យុវជនអាស៊ាន និងយុវជនមកពីសាធារណរដ្ឋកូរ៉េ ក្នុងការចូលរួមកិច្ចពិភាក្សាគោលនយោបាយដ៏មានអត្ថន័យ ជាមួយនឹងរដ្ឋមន្រ្តីយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ និងដៃគូសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រេីនរូប៕