រាជរដ្ឋាភិបាល ប្រមូលចំណូលថ្នាក់ជាតិបានជាង ១៤ ពាន់ប៊ីលានរៀល

2022/07/25 06:59:46 pm        571

ភ្នំពេញ៖ លទ្ធផលនៃការអនុវត្តថវិការក្នុងឆមាសទី ១ ឆ្នាំ២០២២ រាជរដ្ឋាភិបាលប្រមូលចំណូល​ថ្នាក់ជាតិ សរុបបានចំនួនជាង ១៤ ពាន់ប៊ីលានរៀល ស្មើប្រមាណ ៥៧% នៃច្បាប់ហិរញ្ញវត្ថុ គឺខ្ពស់ជាង ១,២ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃនៃការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២២ បង្ហាញថា ការអនុវត្តប្រមូលចំណូលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល សរុបបានចំនួនប្រមាណជាង ១៤ ពាន់ប៊ីលានរៀល ស្មើនឹង ៥៧% នៃច្បាប់ហិរញ្ញវត្ថុ គឺខ្ពស់ជាង ១,២ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលអនុវត្តបាន ៥៥,៨% នៃច្បាប់​ហិរញ្ញវត្ថុ, បើគិតចំណូលជាសាច់ប្រាក់ គឺកើនឡើង ២១,៥% ធៀបនឹងរយៈពេលដូចគ្នក្នុងឆ្នាំ ២០២១។

ក្នុងនោះចំណូលចរន្តអនុវត្តបានចំនួនជាង ១២ ពាន់ប៊ីលានរៀល ស្មើនឹង ៥៧,៣% នៃច្បាប់​ហិរញ្ញវត្ថុ គឺខ្ពស់ជាង ៣,៨ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ចំណែកចំណូលសារពើពន្ធអនុវត្តបានចំនួនជាង ​១២ពាន់ប៊ីលានរៀល ស្មើនឹង ៥៩,៤% នៃច្បាប់​ហិរញ្ញវត្ថុ គឺខ្ពស់ជាង ៤,១% ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ដោយឡែកចំណូលមិនមែនសារពើពន្ធអនុវត្តបានចំនួនជាង ​៦៧៦ ប៊ីលានរៀល ស្មើនឹង ៣៥,០% នៃច្បាប់ហិរញ្ញវត្ថុ គឺទាបជាង ៣,៩ ពិន្ទុភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។

ចំណូលសារពើពន្ធរួមមាន ចំណូលពីគយ និងរដ្ឋាករកម្ពុជា និងចំណូលពីពន្ធដារ គឺអនុវត្តបាន​ល្អប្រសើរ ពោលគឺខ្ពស់ជាងឆ្នាំ ២០២១ ធៀបនឹងរយៈពេល ៦ ខែដើមឆ្នាំដូចគ្នា។

ចំណែកចំណូលមិនមែនសារពើពន្ធរួមមាន ចំណូលទ្រព្យសម្បត្តិរដ្ឋ ការជួលទ្រព្យសម្បត្តិរដ្ឋ និង​ចំណូលកាតព្វកិច្ចកាស៊ីណូ និងឆ្នោត អនុវត្តបានទាប ដោយសារប្រភពចំណូលសារពើពន្ធ​សំខាន់ៗ​នៅទទួលរងនូវផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្តី, តាមការប៉ាន់ប្រមាណរហូតដល់ដំណាច់ឆ្នាំ ២០២២, ចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធអាចនឹងសម្រេចបាន ១០៣,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុចំនួន ៣,៥% ។

តាមការវាយតម្លៃនេះ ចំណូលចរន្ត នឹងសម្រេចបានខ្ពស់ជាងផែនការ ១៩០ លានដុល្លារអាមេរិក ដោយសារចំណូលមិនមែនសារពើពន្ធនឹងសម្រេចខ្ពស់ជាងផែនការប្រមាណ ៥ លានដុល្លារ​អាម៉េរិក, ចំណូលពន្ធដារអាចសម្រេចបានខ្ពស់ជាងផែនការ២២៩ ​លានដុល្លារអាមេរិក ប៉ុន្តែចំណូល​គយអាចទាបជាងផែនការ ៤៤ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        50
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm