ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ California បង្ខំ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ភៀសខ្លួន និង​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​

2022/07/25 07:28:20 pm        855

​សហរដ្ឋអាមេរិក៖ មនុស្ស​ជាង 6,000នាក់​ដែល​រស់នៅ​ក្រៅ​ឧទ្យាន​ជាតិ Yosemite ក្នុង​រដ្ឋ California ត្រូវបាន​គេ​បញ្ជា​ឱ្យ​ជម្លៀសចេញ ស្របពេល​មាន​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ឆេះ​រាលដាល​ក្នុង​សន្ទុះ​យ៉ាង​លឿន ខណៈដែល​គ្រោះរាំងស្ងួត និង​សីតុណ្ហភាព​ខ្ពស់​នៅតែ​បន្ត​ ជំរុញ​ឲ្យ​អណ្តាតភ្លើង​ឆេះ​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​ឡើង​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។

​អភិបាល​រដ្ឋ​លោក Gavin Newsom កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៅក្នុង​តំបន់ Mariposa ខណៈដែល​ភ្លើង​ឆេះ​ព្រៃ​មាន​ឈ្មោះថា Oak ដែល​បានចាប់ផ្តើម​មួយថ្ងៃ​មុននេះ​បាន​ឆេះ​រាលដាល​​លើ​ផ្ទៃដី​ទំហំ​ជាង 4,800ហិច​តា។ ​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នេះ​បាន​កើត​ឡើង ​ស្រប​ពេល​ដែល​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​អណ្ដាតភ្លើង​ដាច់ដោយឡែក​ពីគ្នា​មួយទៀត គឺភ្លើង​ឆេះ​ព្រៃ​ឈ្មោះ Washburn នៅ​ខាងក្នុង​ឧទ្យាន Yosemite ដែល​បាន​គំរាមកំហែង​ដល់​ព្រៃឈើ​បុរាណ​ធំ​ៗ​ដ៏​ប្រណិត​។

​ភ្លើង​ឆេះ​ព្រៃ Oak គឺជា​ភ្លើង​ដ៏​ធំ​បំផុត​រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​រដ្ឋ​នេះ ហើយ​កើតឡើង​ស្រប​ពេល​រដូវ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សកម្ម​មួយ ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ​បាន​ក្លាយទៅជា​ការ​បំផ្លិច​បំផ្លាញ​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល 30ឆ្នាំ​ចុង​ក្រោយនេះដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។​ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជាង 400នាក់​កំពុង​ប្រយុទ្ធ​នឹង​អណ្ដាតភ្លើង​ដ៏​សន្ធោសន្ធៅ​ចុងក្រោយ​នៅក្នុង​រដ្ឋ California ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ យន្តហោះ​ផ្សេងទៀត និង​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​ដើម្បី​ពន្លត់​អណ្ដាត​ភ្លើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm