នាវាដឹកភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមមកដល់ភ្នំពេញឡើងវិញលើកដំបូង ក្រោយជំរុញចលនាទេសចរណ៍

2022/07/25 07:32:22 pm        855

ភ្នំពេញ៖ នាវាទេសចរណ៍ដឹកភ្ញៀវទេសចរអន្តរជាតិទស្សនាតាមដងទន្លេមេគង្គកម្ពុជា វៀតណាម បានចាប់ផ្តើមមានមកដល់រាធានីភ្នំពេញ រួចបន្តទៅទស្សនាខេត្តសៀមរាប ជាលើកដំបូងឡើងវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម សម្របសម្រួលគ្នាទៅវិញទៅមក ជម្រុញ​លំហូរចលនាទេសចរណ៍រវាងប្រទេសទាំងពីរ ឆ្ពោះទៅកាន់កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកីឡា SEA GAME ឆ្នាំ២០២៣។

បើតាមលោក Naidah Yazdanl អ្នកគ្រប់គ្រងនាវាទេសចរណ៍Croisi Europe បានថ្លែងប្រាប់ BTV​នៅថ្ងៃទី២៥ ​ខែកក្កដានេះ ថ្លែងថា នេះលើកដំបូងហើយ​ ដែលនាវាទេសចរណ៍​អន្តរជាតិរបស់លោក នៅក្នុងចំណោមនាវាទេសចរណ៍​អន្តរជាតិនានាផ្សេងទៀត បានដឹកភ្ញៀវទេសចរអន្តរជាតិភាគច្រើន​មកពីអាមេរិច អូស្ត្រាលី និងភ្ញៀវមកពីអឺរ៉ុប មកជិះនាវា​ទស្សនា​កម្សាន្តតាមទន្លេមេគង្គឆ្លងដែន​ពី​ប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ រួចបន្តដំណើរទៅខេត្តសៀមរាប ទស្សនាប្រាសាទអង្គរ ក្រោយពីបានអាកខានរយៈពេលជាង២ឆ្នាំកន្លងមកនេះដោយសារវិបត្តិកូវីដ១៩។

យ៉ាងណាក៏ដោយ លោក Naidah Yazdanl ​ក៏សូមសំដែងការដឹងគុណជាខ្លាំងចំពោះប្រមុខថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែលជានិច្ចកាល ​បានយកចិត្តទុកដាក់ បានជួយអន្តរាគមន៍ និងជម្រុញបើក​ចលនា​ទេសចរណ៍ក្នុងតំបន់អាស៊ាន ​ជាពិសេសជម្រុញ​ចលនា​ទេសចរណ៍កម្ពុជាវៀតណាម​ឡើងវិញ។

សម្រាប់បណ្តាភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរតាមនាវា បានថ្លែងថា តំបន់ទេសភាពតាមដងទន្លេ​មេគង្គ​នៅកម្ពុជា​ នៅកម្ពុជា​មានសភាពស្រស់ស្អាត​ ហើយគេក៏បានឃើញរបៀបរស់នៅពលរដ្ឋ​ខ្មែររស់​នៅ​តាមដងទន្លេ ​ជាមួយនឹងគ្មានព្រួយបារម្ភបារម្ភអំពីបញ្ហាការរាតត្បាតកូវីដ១៩ ខណៈរាជរដ្ឋាភិបាល​គ្រប់គ្រង​បានល្អចំពោះទប់ស្កាត់ការរាតត្បាត​នៃមេរោគកូវិដ១៩នេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ នេះកម្ពុជាបានទទួលទេសចរ​អន្តរជាតិ​ពី​វៀតណាម​កំណើន​ប្រមាណ១៥០% ​ហើយបើតាមឯកឧត្តម ថោង ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ​តាមរយៈការជម្រុញបើកទេសចរណ៍តាមផ្លូវទឹកនេះនឹង​ជម្រុញ​កម្ពុជា​មានកំណើន​ទេសចរ​អន្តរជាតិ​មកទស្សនាកម្ពុជា ​កើនលើស ១លាននាក់នៅដំណាច់ឆ្នាំនេះ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        46
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm