សម្តេចប្រធានរដ្ឋសភា សាងសង់ព្រះវិហារថ្មីដល់វត្តបុទុមព្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

2022/07/25 07:46:55 pm        1.1 K

ត្បូងឃ្មុំ៖ ព្រះវិហារចាស់ទ្រុឌទ្រោមនៅក្នុងវត្តបុទុមព្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានវាយចោល និងជំនួសមកវិញជាព្រះវិហារថ្មី ក្រោមការផ្តួចផ្តើមសាងសង់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន ដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។

ការដ្ឋានសាងសង់ព្រះវិហារថ្មីវត្តបុទុមព្រឹក្ស ហៅវត្តពពេលនេះ ត្រូវបានធ្វើពិធីក្រុងពិលីបញ្ចុះ បឋមសីលាបើកការសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ទៅតាម​ទំនៀមទម្លាប់ ក្រោមការ​អញ្ជើញចូលរួមពីឯកឧត្តម វង សូត និងលោកជំទាវ ​និងឯកឧត្តម កែវ ពិសិដ្ឋ និង​លោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន។

ព្រះវិហារថ្មីនេះគ្រោង នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ពោលគឺឱ្យរួចរាល់​នៅ​មុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ​ខែកក្កដា ​ឆ្នាំ២០២៣ ដោយ​នឹង​ចំណាយ​បច្ច័យប្រមាណ ​១ពាន់លានរៀល។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បាន​គូសបញ្ជាក់ថា​ ព្រះវិហារចាស់មានភាពទ្រុឌទ្រោមណាស់ទៅហើយ អាចបាក់ធ្លាក់ត្រង់កន្លែងណាមួយបង្កការគ្រោះថ្នាក់​ដល់មនុស្ស ម្យ៉ាងវិញទៀតតាមការពិនិត្យ​ជាក់​ស្តែង គឺ មិនអាច​ប្រើប្រាស់​បាន​ទៀតទេ ​ទើបសម្រេចវាយចោលធ្វើថ្មី​ ថ្វីបើមានអ្នកខ្លះរិះគន់ថា​យើង​មិនរក្សាវិហារ ​ចាស់ទុកជាវត្ថុបុរាណក៏ដោយចុះ ​គឺត្រូវតែវាយចាស់ចោល ​ធ្វើថ្មីជំនួសតាមការចាំបាច់​ជាក់ស្តែង យើងមិនអាចធ្វើទៅតាមអ្នករិះគន់បានឡើយ។

ឯកឧត្តម បានបន្តថា ព្រះវិហារគឺជាសមិទ្ធផលធំណាស់សម្រាប់ វិស័យព្រះពុទ្ធសាសនា វត្តមិន​អាចអត់​ព្រះវិហារបានទេ​ អញ្ចឹង​ហើយទើប​បានជាពុទ្ធបរិស័ទ​គ្រប់​ជំនាន់ ​ខ្នះខ្នែង​រួបរួម​កម្លាំង​សាមគ្គីគ្នា ក្នុងការប្រមូលបច្ច័យកសាងព្រះវិហារ​នៅតាមទីអារាមវត្តនៅទូទាំងប្រទេស ដោយ​ការ​កសាងព្រះវិហារពីជំនាន់មុនត្រូវចំណាយពេលជាច្រើនឆ្នាំ​ វត្តខ្លះអស់ចៅអធិការបីបួន ​អង្គក៏មាន តែ​សម័យឥឡូវមិនដូច្នោះទៀតទេ ​គឺយើងអាចមានលទ្ធភាពកសាងបានលឿន​ អាស្រ័យដោយ ប្រទេស​ជាតិរបស់យើងមានសុខសន្តិភាព មានការអភិវឌ្ឍ ស្ថានភាពជីវភាពគ្រួសារពលរដ្ឋមួយ​ចំនួនធំ ធូរធា ​ដែលអាចឱ្យការប្រមូលបច្ច័យសម្រាប់ការកសាងព្រះវិហារ និងសមិទ្ធផលនានា​ក្នុងវត្តប្រព្រឹត្តទៅ ​បានលឿន និងឆាប់រហ័ស​៕ អត្ថបទ៖ បាន សុខ​រិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm