ខ្មាន់កាំភ្លើង​បាញ់​ប្រហារ​នៅ​បរិវេណ​សកល​វិទ្យាល័យ​ហ្វីលីពីន​បណ្តាល​ឲ្យ​មនុស្ស ​៣​នាក់​ស្លាប់

2022/07/25 09:26:33 pm        739

​ហ្វីលីពីន៖ នគរបាល​​ហ្វីលីពីនបាន​និយាយថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់ប្រហារ​នៅ​បរិវេណ​សកលវិទ្យា​ល័យ ​ក្នុងតំបន់​រដ្ឋធានី​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យបណ្តាល​ឲ្យ​អតីត​អភិបាលក្រុង​ម្នាក់ និង​មនុសុ្ស​ពីរ​នាក់​ផ្សេងទៀត​ស្លាប់នៅក្នុង​ការវាយប្រហារ​មួយ​នៅមុន​ពិធី​ប្រគល់​សញ្ញាប័ត្រ​។

​នគរបាល​និយាយថា ជនសង្ស័យ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ពីរ​ដើម ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​រថយន្ត​ដែលព្យាយាម​រត់គេចខ្លួន​ពី​សកលវិទ្យាល័យ Ateneo de Manila ក្នុង​ទីក្រុង Quezon។ ខ្មាន់កាំភ្លើង​ត្រូវបាន​រារាំង​ដោយ​មនុស្ស​ជាច្រើន និង​អាជ្ញាធរ​នៅ​ខាងក្រៅ​ច្រកទ្វារ​ចូល​សកលវិទ្យាល័យ​។​ ​នគរបាល​និយាយថា សកលវិទ្យាល័យ​ដ៏​ធំ​ទូលាយ​ត្រូវ​បានដាក់​នៅក្រោម​វិធាន​ការបិទ​ខ្ទប់ ហើយ​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​សាលា​ច្បាប់​ក្នុង​បរិវេណ​សកលវិទ្យាល័យ​ត្រូវបាន​លុបចោល​។ ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ព្យាយាម​កំណត់​ពី​មូលហេតុ​នៃ​ការវាយប្រហារ​នេះ ប៉ុន្តែ​អធិការនគរបាល​ក្រុង Quezon បាន​និយាយថា ជនសង្ស័យ​ដែលជា​វេជ្ជបណ្ឌិត មាន​ជម្លោះ​ជា​យូរ​មកហើយ​ជាមួយ​លោកស្រី Rosita Furigay អតីត​អភិបាលក្រុង Lamitan នៅ​ខេត្ត Basilan ភាគខាងត្បូង​។

​លោកស្រី​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រួមជាមួយ​ជំនួយការ​របស់លោក​ស្រី និង​អ្នកយាម​នៅ​សកលវិទ្យាល័យ​។ របាយការណ៍​របស់​ន​គ​របាល​បាន​និយាយថា កូនស្រី​របស់លោក​ស្រី Furigay ដែល​ត្រូវបាន​គេ​សន្និដ្ឋានថា​នឹងចូលរួម​ពិធី​ប្រគល់​សញ្ញាប័ត្រ​នេះបាន​រងរបួស ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី​លោក Ferdinand Marcos Jr. បាន​សន្យាថា​នឹង​ស៊ើបអង្កេត​ឲ្យ​បានឆាប់រហ័ស ហើយ​អ្នក​ដែល​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​នឹងត្រូវបាន​នាំមក​កាត់ទោស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        813
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm