ឯឧត្ដម ជា សុផារ៉ា អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យរំចង់ កំពុងព្យាបាលជំងឺជូនពលរដ្ឋ

2022/07/25 09:28:18 pm        811

ត្បូងឃ្មុំ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យរំចង់ ដែលបានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ មាត់ធ្មេញជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យ បង្អែកស្រុកក្រូចឆ្មារទី២ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យរំចង់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំ​មកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ​គោរព​ស្រលាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅ​ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ​ក្រុម​គ្រូពេទ្យរំចង់ ​និងប្រជាពលរដ្ឋទាំងអស់​ដែលបានផ្តល់ការគាំទ្រដល់សម្តេចតេជោ​ឱ្យបន្តដឹកនាំ​នាវា​កម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព ​ដែលជាការបានមើលឃើញអំពើល្អ ​និងគាំទ្រគោលនយោ បាយ​ដឹកនាំ​របស់សម្តេចតេជោ ​ដែលនាំមកនូវសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយជានិច្ចកាល សម្តេចទាំងទ្វេរ ​តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នា​ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ​សំដៅធ្វើយ៉ាងណាឱ្យពួកគេមានសេចក្តីសុខ ​សុភមង្គល​ រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ ​និងបានជួយលើកស្ទួយជីវភាព​របស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង​ផងដែរ។

ឯកឧត្ដម បានបញ្ជាក់ថា ក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩នោះ សម្តេចតេជោ ​បានពុះពារខិតខំគ្រប់បែបយ៉ាង​ ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុងពេលដែលប្រជាពលរដ្ឋ​មាន​ការ​ភិតភ័យ​តក់ស្លុត​ជាទីបំផុត រហូតមកដល់​ពេលនេះ ក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោ ធ្វើឱ្យប្រជាពលរដ្ឋលែងមានការភិតភ័យ ហើយ​ជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង​ ហើយសេដ្ឋកិច្ចជាតិ​ ក៏បានបើកដំណើរការជាប្រក្រតីឡើងវិញ។

ឯកឧត្ដម បានកោតសរសើរ​ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យរំចង់ ​ដែលបានលះបង់ពេលវេ លា និងកម្លាំងកាយចិត្តជួយពិនិត្យពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញជូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃ ​ដែលជាសកម្មភាពមនុស្សធម៌ ។

ក្នុងពេលចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទី២ ឯកឧត្ដមឧបនា យករដ្ឋមន្ត្រី បានបញ្ជាក់ថា អគារថ្មីទី១ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមាន​លក្ខណៈ​ទំនើបថ្មី និងធំទូលាយ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតាមរយៈឯកឧត្ដម ហើយពេលនេះ អគារថ្មីមួយទៀត កំពុងដំណើរការ​សាងសង់​បន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖ យន់ វ៉ាន់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm