ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ៖ អង្គការ HALO Trust បានចូលរួមផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១លាននាក់ ក្នុងរយៈពេល ៣០ឆ្នាំ

2022/07/26 01:10:23 am        75

សៀមរាប ៖ រយៈពេល ៣០ឆ្នាំ ក្នុងបេសកកម្មការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អង្គការ HALO Trust ប្រចាំនៅកម្ពុជា បានចូលរួមផ្តល់ដីសុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋ​កម្ពុជានៅតាមសហគមន៍ប្រមាណជា ១លាននាក់ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងទំហំផ្ទៃដី ៤៣៣ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់មីនចំនួន ៣២២.៥១៥ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២.២៦០។

នេះជាការលើកឡើងរបស់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួបទី ៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌​របស់អង្គការ HALO Trust នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩២ ជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប។

ឯកឧត្ដមកទេសរដ្ឋមន្រ្តី បានលើកឡើងថា ឆ្នាំ១៩៩២ គឺជាការចាប់ផ្តើមបោសសម្អាតមីនមនុស្សធម៌គ្រប់ជ្រុងជ្រោយនៅកម្ពុជា ដើម្បីចូលរួមជួយដល់ការធានាសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិ ជាពិសេសការឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់មួយ និងដើម្បីមាតុភូមិនិវត្តន៍ និងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលក្រោយមកទៀតសកម្មភាពមីនបានវិវត្តន៍​ពីដំណាក់កាល​កសាងឡើងវិញក្រោយជម្លោះប្រដាប់អាវុធ ទៅជាដំណាក់កាលឆ្លើយតបនឹងការអភិវឌ្ឍ។

ឯកឧត្ដមបន្តទៀតថា អង្គការ HALO Trust គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដំបូងគេ ដែលមកជួយកម្ពុជា ក្នុងការចាប់​ផ្តើមបោសសម្អាតមីននៅក្នុងប្រទេស និងបានចូលរួមដឹកនាំក្នុងវិស័យនេះរហូតដល់ពេលបច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ អ្នកដោះមីនអង្គការ HALO Trust បានជួបគ្រោះថ្នាក់ក្នុងកំឡុងពេលកំពុងប្រតិបត្តិការ ៥០នាក់ ក្នុងនោះបានពលីចំនួន ៩នាក់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរចំពោះសមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់​បុគ្គលិកអង្គការ HALO Trust ដែលបានលះបង់ និងចូលរួមដល់ការងារបោសសម្អាតមីន និងជួយសង្រ្គោះអាយុជីវិត​របស់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះ អង្គការ HALO Trust មានបុគ្គលិកជាង ១១០០នាក់ (បរទេស ៦នាក់) ក្នុងនោះបុគ្គលិកជាស្រ្តី ៤៦%។

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏សប្បុរសរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដល់ការចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងការរួមចំណែកដែលមិនអាចខ្វះបានរបស់ អង្គការ HALO Trust ដើម្បីធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងសម្របសម្រួលរបស់លោកស្រី Tina Redshaw ដែលបាន​តស៊ូយ៉ាងខ្លាំងក្លា​ដើម្បីគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ទោះបីជាចក្រភពអង់គ្លេស បានកាត់បន្ថយថវិកា​សម្រាប់​សកម្មភាពមីន​ជាសាកលក៏ដោយ ក៏លោកស្រី Tina បានធ្វើការយ៉ាងស្វិតស្វាញដើម្បីធានា​ឱ្យមានផលប៉ះពាល់​អប្បបរមាមកលើកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm